​Xiaomi ត្រៀម​ចេញ​លក់​ Speaker ​ប៊្លូធូស​​ទំនើប អាច​​កំណត់​​ម៉ោង​រោទ៍ Alarm បាន តម្លៃ​តែ $30​



សប្ដាហ៍នេះ ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi បានប្រកាសចេញឧបករណ៍សំឡេងរាងមូល តូចច្រឡឹងរាងស៊ីឡាំងខ្លី មើលទៅស្អាតម្យ៉ាង ដែលមានឈ្មោះថា Xiaomi Mi Alarm។ ជាការពិត Mi Alarm គឺមានមុខងារម៉ោងរោទ៍ ដូចទៅនឹងឈ្មោះ “Alarm” របស់វាស្រាប់។ អ្វីដែលពិសេសនោះ លោកអ្នកអាចវា Speaker នេះម៉ាក Xiaomi នេះបានក្នុងតម្លៃតែ ៣០ដុល្លារប៉ុណ្ណោះ។

untitled-4

Xiaomi Mi Alarm គឺជា Speaker កម្រិត 5W ដែលមានថាមពលថ្ម 2600mAh អាចបើកស្ដាប់បានរយៈពេល ១០ម៉ោង សម្រាប់ការចាក់ចម្រៀងជាប់ៗគ្នា ក្នុងពេលសាកពេញម្ដង។ ឧបករណ៍សំឡេងនេះ ប្រើប្រាស់បច្ចេកវិទ្យា Bluetooth 4.1 សម្រាប់ភ្ជាប់ជាមួយ Smartphone ឬឧបករណ៍ Bluetooth ផ្សេងៗ។ Mi Alarm មានភ្លើង LED ដែលអាចបង្ហាញម៉ោង ហើយ Xiaomi ក៏បានបញ្ចូលប៊ូតុងធំមួយនៅលើផ្នែកខាងលើ speaker នេះផងដែរ ដើម្បីងាយស្រួលចុចផ្អាកការលេងបទចម្រៀង ឬសំឡេងផ្សេងៗ។ ក្រុមហ៊ុន Xiaomi មិនបានបញ្ជាក់ពីកាលបរិច្ឆេទនឹងដាក់លក់ Xiaomi Mi Alarm នេះនៅឡើយ គ្រាន់តែឱ្យដឹងពីតម្លៃរបស់វាត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ៕
X
5s