​ល្បឿន​សាកថ្ម​នៅ​លើ iPhone 7 និង iPhone 7 Plus មិន​សូវ​ល្អ​ទេ សុទ្ធតែ​យឺត​ជាង​​ស៊េរី​មុន!​



សង្កេតឃើញស្មាតហ្វូនស៊េរីក្រោយៗ បច្ចុប្បន្នត្រូវបានផលិត ភ្ជាប់មកជាមួយមុខងារមានអត្ថប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះ មុខងារសាកថ្មរហ័សក៏កំពុងត្រូវបានបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗកំពុងអភិវឌ្ឍ និងបានបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួនខ្លះមកហើយដែរ។ ជាក់ស្ដែង Quick Charge ត្រូវបានបំពាក់នៅលើស្មាតហ្វូនស៊េរី Galaxy ក្រោយៗរបស់ Samsung ជាដើម។ ចំណែកទូរស័ព្ទ iPhone 7 ក៏ត្រូវបានបំពាក់មុខងារទំនើបថ្មីៗ ផងដែរ ប៉ុន្តែនៅខ្វះមុខងារសាកថ្មរហ័សនេះ។ ដោយផ្អែកតាមរបាយការណ៍គេហទំព័រ AnandTech ឱ្យដឹងថា ល្បឿនសាកថ្មនៅលើ iPhone 7 មិនសូវល្អប៉ុន្មានទេ។

iphone7

តាមការធ្វើតេស្តសាកល្បងដោយក្រុមការងារ AndandTech បង្ហាញថា iPhone 7 និង iPhone 7 Plus មានល្បឿនសាកថ្មយឺតជាងបណ្ដាស្មាតហ្វូនជាច្រើន ពោលស្ថិតនៅពីក្រោម Galaxy Note 7, S7 Edge, HTC 10, Note 5, Galaxy S7 និង Meizu Pro 6។ បើតាមការរៀបលំដាប់តាមក្រាបខាងលើបង្ហាញថា Meizu PRO 6 គឺជាស្មាតហ្វូនដែលមានល្បឿនសាកថ្មឆាប់ពេញជាងគេក្នុងចំណោមស្មាតហ្វូនទំនើបៗបច្ចុប្បន្ន។ ផ្អែកតាមក្រាបខាងលើបង្ហាញថា iPhone 7 Plus ត្រូវចំណាយពេល ២,៨ម៉ោងដើម្បីសាកថ្មឱ្យបានពេញ ១០០% ខណៈ ដែល iPhone 6s Plus ប្រើពេល ២,៥៦ម៉ោង។ ចំណែក iPhone 7 វិញ គឺត្រូវការពេល ២,០៨ម៉ោងដើម្បីសាកពេញ ១០០% យឺតជាង iPhone 6s ដែលប្រើពេលតិចជាងត្រឹម ១,៩៤ម៉ោង។ ទូរស័ព្ទចិន Meizu PRO 6 ប្រើពេលលឿនជាងគេ ត្រឹមតែ ១,៥១ម៉ោងគឺអាចសាកថ្មពេញ ១០០% បាន ដែលជាពេលវេលាមួយប្រហាក់ប្រហែលនឹង Galaxy S7 ដែរ។ យ៉ាងណា គេមានគន្លឹះសាកថ្ម iPhone ឱ្យចូលលឿន គឺដោយប្រើឆ្នាំងសាក iPad ជំនួសវិញ៕  
X
5s