តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​រៀន​ពូកែ ហើយ​ទទួល​បាន​ពិន្ទុ​លើស​គេ​ក្នុង​ថ្នាក់?​



គ្មាននរណាម្នាក់ដែលចង់រៀនត្រឹមម៉ាជាប់ និងបានពិន្ទុទាបៗជាងគេរហូតនោះទេ។ បើជ្រុលជាខំរៀនហើយ ចុះហេតុអ្វីមិនយកឲ្យបានពិន្ទុលើសគេក្នុងថ្នាក់តែម្ដងទៅ? សាកអនុវត្តតាមវិធីខាងក្រោមនេះទៅមើល៖

១) កុំអវត្តមានឲ្យសោះ៖ មូលហេតុដែលអ្នកមិនគួរឈប់នោះគឺ ដោយសារការឈប់ច្រើន នឹងធ្វើឲ្យអ្នកដាច់មេរៀន ទោះបីជាអ្នកខំកម្រិតណាក៏អ្នកមិនដឹងថា លោកគ្រូអ្នកគ្រូបាននិយាយអ្វីខ្លះពីមេរៀននោះទេ។ ហេតុនេះចាំមានការសំខាន់ សឹមឈប់។

២) ត្រូវដឹងពីចំណូលចិត្តគ្រូអ្នក៖ វាចាំបាច់ណាស់ដែលអ្នកត្រូវដឹងថា គ្រូអ្នកចង់បានអ្វីពីសិស្ស។ អ្នកត្រូវសិក្សាថា គាត់ចង់ឲ្យសិស្សធ្វើអ្វី ខ្លះ បើអ្នកដឹងហើយ អ្នកនឹងងាយយកពិន្ទុពីគាត់។

៣) ត្រូវចេះចាត់ចែងសម្រាប់ខ្លួនឯង៖ សិស្សពូកែ គឺទាមទារទម្លាប់នៃការរៀបចំចាត់ចែងឲ្យមានរបៀប។ ការធ្វើបែបនេះអ្នកនឹងដឹងថា តើអ្វីខ្លះដែលអ្នកគួរត្រៀមសម្រាប់ថ្ងៃស្អែក។

៤) ប្រើពេលឲ្យឆ្លាតវៃ៖ ពេលវេលាគឺមានតម្លៃណាស់សម្រាប់សិស្សគ្រប់រូប អ្នកគួរចំណាយពេលឲ្យមានប្រយោជន៍លើការសិក្សា ហើយជៀសវាងការខ្ជះខ្ជាយពេលដែលអ្នកមានអត់ប្រយោជន៍។

៥) ឧស្សាហ៍ធ្វើបទបង្ហាញ៖ សិស្សពូកែ ជាងគេ តែងតែមានគំនិតច្រើន និងឧស្សាហ៍ធ្វើបទ បង្ហាញដល់លោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់។ តាមរយៈការធ្វើបែបនេះមិនត្រឹមតែពង្រឹង ចំណេះដឹងអ្នកឡើយ ថែមទាំងបើកឱកាសឲ្យគេដឹងថា អ្នកជាសិស្សដ៏មានឥទ្ធិពលម្នាក់ក្នុងថ្នាក់ទៀតផង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wwwា.livecareer.com

X
5s