Apple ទើប​​បញ្ចេញ iOS 10.0.3 ដើម្បី​​ជួសជុល​បញ្ហា​សេវា​ទូរស័ព្ទ​​ធ្លាក់​ចុះ​បណ្ដាល​ឱ្យ​ដាច់​អ៊ីនធឺណិត និង​បញ្ហា​ផ្សេងៗ​កន្លង​មក​



ក្រុមហ៊ុន Apple ថ្មីៗនេះ បានបញ្ចេញបច្ចុប្បន្នភាពប្រព័ន្ធសូហ្វ៊ែរ iOS 10 ថ្មីដែលជាជំនាន់ iOS 10.0.3។ កំណែប្រែថ្មី នឹងទៅជួសជុលចំណុច error ឬហៅថា bug នៅលើប្រព័ន្ធសូហ្វ៊ែរនេះ។ iOS 10.0.3 គឺជាកញ្ចប់អាប់ដេតថ្មីមួយទៀត ដែលត្រូវបានឌីហ្សាញសម្រាប់ទៅជួសជុលបញ្ហាខ្លះៗ រួមទាំងបញ្ហាបាត់សេវាទូរស័ព្ទ ដែលធ្វើឱ្យដាច់អ៊ីនធឺណិតជាដើម ដែលធ្លាប់កើតមានចំពោះម្ចាស់ iPhone 7 មួយចំនួនកន្លងមក។ កញ្ចប់បច្ចុប្បន្នភាពថ្មីនេះ មានទំហំប្រហែលតែ 75MB ប៉ុណ្ណោះ។ ប្រសិនអ្នកកំពុងមានបញ្ហាដូចខាងលើ ទាក់ទងនឹងសញ្ញាសេវាទូរស័ព្ទ iPhone 7/ 7 Plus របស់អ្នកធ្លាក់ចុះនោះ អ្នកគួរតែសាកល្បងធ្វើបច្ចុប្បន្នភាពជាមួយ iOS 10.0.3 នេះ។ ឥឡូវនេះ iOS 10.0.3 អាចមានឱ្យទាញយក និងដំឡើងលើ iPhone 7 របស់អ្នកហើយ។ សូមសាកល្បងចូលទៅឆែកមើលនៅក្នុង Settings → General → Software Update៕
X
5s