​ក្រុមហ៊ុន Xiaomi ​ទើប​បញ្ចេញ​វ៉ែនតា Mi VR ​ក្ដៅៗ​មិន​ឱ្យ​ចាញ់ VR របស់ Samsung និង Facebook ជាមួយ​តម្លៃ​ពិសេស​តែ $29​



ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ចេញសមិទ្ធផលថ្មីពិសេសប៉ុន្មានស៊េរី មានទាំងផេប្លេតសមត្ថភាពខ្ពស់ Mi Note 2 អេក្រង់កោង ស្មាតហ្វូនទំនើបគ្មានគែម Mi Mix ហើយព្រមទាំងវ៉ែនតា Mi VR ដែលយើងនឹងលើកយកមកបង្ហាញប្រិយមិត្តក្នុងពេលនេះ។ Xiaomi Mi VR នឹងមានលក់លើទីផ្សារក្នុងតម្លៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ ដែលវ៉ែនតានេះអាចប្រើប្រាស់ជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួនបាន។

mivr-2

វ៉ែនតា Mi VR ត្រូវបានបំពាក់នូវ hardware sensor កម្រិតម៉ូសិន (hardware-level motion sensor) ដែលមានកម្រិត 16x sensitive ហើយមានប្រសិទ្ធភាពកម្រិតខ្ពស់ ដំណើរការរលូនជាមួយទូរស័ព្ទស៊េរីទំនើបៗ ផ្ដល់លទ្ធផល 16ms ultra-low latency។ ខាងក្រោមនេះ គឺជាលក្ខណៈ សម្បត្តិសំខាន់ៗនៅលើ Mi VR៖ >> Built-in dedicated motion sensor >> 16ms ultra-low latency >> 9-axis inertial motion controller >> អាចប្រើបានជាមួយ Mi Note 2/ Mi 5s/ Mi 5s Plus/ Mi 5 >> តម្លៃប្រហែល ¥199 (ប្រហែល $29)  
X
5s