ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?​



ចាំស្អែកចាំធ្វើជាពាក្យរបស់មនុស្សខ្ជិល មនុស្សមិនឲ្យតម្លៃពេលវេលា ចូលចិត្តពន្យារពេលធ្វើកិច្ចការគ្រប់យ៉ាង។ តើធ្វើយ៉ាងណាដើម្បីកុំឲ្យខ្លួន ទម្លាប់និយាយពាក្យនេះនោះ?

១) យកឈ្នះខ្លួន ឯងឲ្យបាន៖ អ្នកត្រូវតែរៀនយកឈ្នះខ្លួន ឯង រៀបចំពេលវេលាឲ្យច្បាស់ ប្រាប់ខ្លួនឯង ថា ត្រូវផ្ដោតចិត្តលើកិច្ចការនោះ។ អ្វីដែលអ្នកមានគម្រោងទាំងនោះ អ្នកត្រូវសន្យាថា ធ្វើវាហើយយកឈ្នះវាឲ្យបាន។

២) មាន តារាងពេលវេលាច្បាស់មួយ៖ អ្នកត្រូវតែមានតារាងពេលវេលាដែលបង្ហាញថា អ្នកត្រូេះធ្វើអ្វី។ ម្យ៉ាងទៀត ត្រូវតែគោរពតាមឲ្យខ្ជាប់ខ្ជួនផង។

៣) កុំឲ្យមានអ្វីមកទាក់ទាញចិត្តអ្នក៖ បើមានគ្រឿងទាក់ទាញចិត្តអ្នក អ្នកនឹងមិនមានអារម្មណ៍ចង់ធ្វើការងារទេ។ ដូចនេះយកវាចេញឲ្យអស់ ហើយតាំងចិត្ត ធ្វើតែមួយមុខបានហើយ។

៤) ឲ្យរង្វាន់ខ្លួនឯង៖ នៅពេលធ្វើកិច្ចការចប់ អ្នកគួរសន្យាថា តើអ្នកឲ្យរង្វាន់អ្វីលើកទឹកចិត្ត ។ បើមានរង្វាន់ អ្នកនឹងឆាប់ធ្វើកិច្ចការចប់ ហើយមិនទុកចោលទៀតទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ lifehack

X
5s