ពិធីសម្ភោធ និងលក់សិទ្ធិធុរកិច្ចហាង ធី-សប (T-Shop)​



ការលក់សិទ្ធិធ្វើអាជីវកម្មជាផ្លូវកា កំពុងតែមានការរីកលូតលាស់ជាលំដាប់នៅក្នុងប្រទេសកម្ពុជាដែលកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ីនាពេលថ្មីៗនេះ។ នេះជាលើកដំបូងនៅកម្ពុជានិងជាមោទនភាពនៃប្រជាជនកម្ពុជា ដែលក្រុមហ៊ុន ធី សបជាម៉ាក់យីហោក្នុងស្រុករបស់ប្រទេសកម្ពុជាបានប្រកាសលក់សិទ្ធិធ្វើអាជីវកម្មជាផ្លូវការនៅក្នុងពិធីសម្ភោធស្លាកសញ្ញាយីហោថ្មីរបស់ធី សបនៅសណ្ឋាគារ សូហ្វីតែល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលមានការចូលរួមគាំទ្រយ៉ាងច្រើនពីសហគ្រិនឆ្នើមក្នុងស្រុក ដូចជាឯកឧត្តម បណ្ឌិត តាន់ មន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប និងលោក ឌិន សុមេធារិទ្ធ ជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់សណ្ឋាគារដ៏ឮល្បីឈ្មោះមួយគឺ Frangipani Villa Hotel Group ដែលលោកបានអញ្ជើញចូលរួមជាវាគ្មិនកត្តិយសចែករំលែកបទពិសោធន៍និងចំណេះដឹងដ៏មានគុណតំលៃរបស់លោក។ ការប្រកាសលក់សិទ្ធិធ្វើអាជីវកម្មនេះក្នងគោលបំណងដើម្បីជំរុញសេចក្តីប្រាថ្នារបស់សហគ្រិនវ័យក្មេង និងជួយបង្កើនឱកាសការងារ បន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការវិនិយោគជាមួយពួកគេដើម្បីជួយឲ្យពួកគេក្លាយជាអ្នកជំនាញវិជ្ជាជីវៈក្នុងអាជីពរបស់ខ្លួននិងរកប្រាក់ចំណូលបានច្រើនបន្ថែមទៀត។ ធី សបជាហាងទំនើបស្តង់ដាមួយបាននឹងកំពុងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើវិស័យគ្រឿងអេឡិចត្រូនិចវៃឆ្លាត ដើម្បីបំពេញនូវគ្រប់តម្រូវការនិងផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ជាមួយនឹងការរស់នៅសម័យថ្មី បែបស៊ីវីល័យ។ ដោយមានការជឿទុកចិត្តនិងគាំទ្រពីសំណាក់អតិថិជនជាច្រើន ធី សបបានសម្រេចចិត្តផ្លាស់ប្តូរមុខមាត់ថ្មីពីអាជីវកម្មលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនធុរកិច្ចស្តង់ដារ ជាមួយនឹងរូបភាពម៉ាក់យីហោT-Shopថ្មី ។ news1111 លោកប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុន ធីសប បានថ្លែងក្នុងពិធីសម្ភោធនោះថា ក្រុមហ៊ុន ធី សប បានកំពុងរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៏របស់ខ្លួន ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើនដល់អតិថិជន ដោយយើងបានវិនិយោគពេលវេលានិងថវិកា ដើម្បី បណ្តុះបណ្តាល លើកទឹកចិត្ត ផ្គត់ផ្គង់ផ្នែកលក់ និងផ្នែកសេវាកម្មរបស់យើងក្នុងការបំរើសេវាអតិថិជននិងជំនាញផ្នែកលក់ដើម្បីផ្ដល់សេវាកម្មកាន់តែល្អប្រសើរឡើង និងធ្វើឲ្យអតិថិជនរបស់យើងពេញចិត្ដ ដែលបានទទួលការបណ្តុះបណ្តាលដោយក្រុមហ៊ុន សឹង្ហបុរីមួយឈ្មោះJM Asia ដែលលោកPhilip Fongជាគ្រូបណ្តុះបណ្តាលដោយផ្ទាល់។ លោកបានបន្ថែមថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន ធី សប គឺចង់ក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងការនាំចូលសម្រាប់ការលក់រាយ និងចែកចាយបន្តនូវរាល់ឧបករណ៍វៃឆ្លាតដែលមានគុណភាពខ្ពស់សម្រាប់ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ។ គុណតម្លៃពិសេសរបស់ក្រុមហ៊ុនធី សបតែងផ្តល់ជូនអតិថិជន គឺគុណភាព សេវាកម្ម ទំនុកចិត្ត និងបច្ចេកវិទ្យាទាន់សម័យ ធានាថាផលិតផលរបស់ធី សបគឺអ្នកដទៃមិនអាចធ្វើបានដូចយើងឡើយ ។ T-Shopគឺជាគំរូសិទ្ធិធ្វើអាជីវកម្មមួយ ដែលបង្កើតឡើងដោយស្ថិតក្រោមច្បាប់កម្មសិទ្ធិបញ្ញាជាប្រភេទអាជីវកម្មលក់រាយ ដើម្បីបំពេញតម្រូវការនានា និងជួយបង្កើតគុណតម្លៃល្អសម្រាប់អ្នកគ្រប់គ្នាផងដែរ។ ដោយផ្ដើមចេញពីប្រព័ន្ធប្រត្តិបត្តិការនៃសិទ្ធិធ្វើអាជីវកម្មផ្លូវការ ផ្ដល់ជូនអតិថិជនដើម្បីបញ្ជារទិញនិងប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់។ពិសេសជាងនេះទៅទៀត វាផ្ដល់នូវគុណតម្លៃ តបទៅនឹងការចំនាយរបស់អតិថិជន។ ធី សបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដោយមើលឃើញពីសក្តានុពលនៃតម្រូវការទីផ្សារខ្ពស់នៃសំភារៈប្រើប្រាស់គ្រឿងអេឡិចត្រូនិចវៃឆ្លាត ធី សបបានពង្រីកខ្លួនកាន់តែធំនិងរឹងមាំយ៉ាងឆាប់រហ័សក្នុងរយៈពេល៤ឆ្នាំដែលបច្ចុប្បន្នមាន ៤សាខា គឺសាខាផ្សារទំនើបផេន សុល សាខាម៉ៅសេទុង សាខាផ្សារដេប៉ូ និងសាខាT-Shop Plus។ លើសពីនេះទៅទៀត ធី សបនឹងមានគម្រោង បើកដំណើរការសាខាថ្មីមួយបន្ថែមទៀត គឺសាខាព្រះស៊ីសុវត្ថិ និងFranchiseeធី សបដំបូងគេបង្អស់ នៅសាខាទួលគោក បរិវេណនៃផ្សារទំនើបTK Avenue ក្នុងកំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។ និយាយអំពីផលិតផលនិងសេវាកម្មរបស់ហាងធី សបគឺមានច្រើនប្រភេទ មានគ្រឿងបំពាក់បន្ថែមទូរស័ព្ទដៃ គ្រឿងបំពាក់បន្ថែមរថយន្ត ថ្មជំនួយទូរស័ព្ទ ឧបករណ៍បំពងសម្លេង និងនាឡិកាវៃឆ្លាត និងសេវាអ៊ុតម៉ូតគ្រប់ប្រភេទ។ ការប្រកាសលក់សិទ្ធិធុរកិច្ចរបស់ក្រុមហ៊ុនធី សប នឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយលេចធ្លោរនៅក្នុងតំបន់ និងក្នុងសកលលោកសម្រាប់វិស័យឧស្សាហកម្មនៃគ្រឿងបន្លាស់អេឡិចត្រូនិក។ លោកប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុន ធីសប បានថ្លែងអំពីចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនធីសបសម្រាប់រយះពេល ៣ទៅ ៥ឆ្នាំខាងមុខ យើងនឹងឃើញស្លាកយីហោT-Shopនៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងចុះបញ្ជីលក់នៅលើទីផ្សារភាគហ៊ុន ព្រមទាំងបោះជំហ៊ានចូលទៅក្នុងទីផ្សារអាស៊ាននិងទីផ្សារអន្តរជាតិ ហើយក្នុងនោះផងដែរ ក្រុមហ៊ុនJM Asia នឹងបន្តជួយជ្រោមជ្រែងដល់ក្រុមហ៊ុន T-Shopបន្ថែមទៀតដើម្បីឈានទៅសម្រេចគោលដៅជោគជ័យនាពេលអនាគត៕
X
5s