ឪពុក​អ្នកមាន​បង្រៀន​កូនអ្នកក្រ​សម្រាប់​យុវវ័យ «​អាថ៌កំបាំង​អំពី​លុយ​...!»​



កាន់តែពិសេសសម្រាប់មិត្តអ្នកអាន ដែលនិយមអានសៀវភៅពាក់ព័ន្ធនឹងការស្វែងរកសេរីភាពហិរញ្ញវត្ថុ។ សៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ត្រូវបានប្រែសម្រួលជាភាសាខ្មែរហើយ ហើយមាន ៥សំណួរពីឪពុកអ្នកមាន ដែលលោកអ្នកគួរតែអាន ដើម្បីឆ្ពោះទៅកាន់សេរីភាពនៃហិរញ្ញវត្ថុ។ «សេរីភាពនៃហិរញ្ញវត្ថុ» គឺត្រូវបានចាប់ផ្ដើមឡើងពីការឆ្លើយសំណួរទាំងនេះ ៖

  1. តើពេលខ្លះអ្នកដែលមានអារម្មណ៍ថា អ្វីដែលអ្នកបានរៀននៅសាលាដូចជាគ្មានអ្វីទាក់ទងជាមួយនឹងជីវិតរបស់អ្នកដែរឬទេ?
  2. តើអ្នកមានអារម្មណ៍ថា សាលារៀនមិនបានរៀបចំអោយអ្នកជួបជាមួយនឹងពិភពលោកពិតប្រាកដដែរឬទេ ?
  3.  នៅពេលដែលអ្នកចង់ទិញអ្វីមួយដែលសំខាន់ តើឪពុកម្ដាយរបស់អ្នកតែងតែនិយាយថាពួកគាត់គ្មានលទ្ធភាពទិញវាអោយអ្នកដែរឬទេ?
  4. តើអ្នកមានដែលលួចគិតថា អ្នកនឹងមិនអាចរស់នៅតាមជីវិតដែលអ្នកចង់បាននោះទេនៅពេលដែលអ្នករស់នៅដោយខ្លូនឯង ?
  5. តើអ្នកពិតជាចង់រៀនអំពីលុយ ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅជុំវិញផ្ទះអ្នក ឬនៅសាលានិយាយអំពីវាដែរឬទេ ? បើសិនជាសំណួរនេះត្រូវនឹងអ្នកបាន ពីរ ឬច្រើនជាងពីរនោះ សៀវភៅនេះ គឺពិតសម្រាប់អ្នកហើយ។ ឪពុកអ្នកមាននិយាយថា ៖«ខ្ញុំតែងតែរើបម្រាស់ជាមួយនឹងស្ថានភាពទាំងនេះពេលដែលខ្ញុំធំពេញវ័យ។ ខ្ញុំមិនដែលធ្វើបានល្អនៅសាលានោះទេ ខ្ញុំស្ទើរតែរៀនត្រួតថ្នាក់ទី ១០ ទៀតផង។ ឥឡូវនេះខ្ញុំបាននាំមកនូវជីវិតមួយដែលខ្ញុំចង់បានយ៉ាងពិតប្រាកដ គឺជីវិតដែលទទួលបានសេរីភាពខាងផ្នែកហិរញ្ញវត្ថុយ៉ាងពេញលេញ»។ បើសិនលោកអ្នកចង់អានសៀវភៅនេះ លោកអ្នកអាចរកទិញបាននៅតាមបណ្ណាគារទូទាំងប្រទេសបាន៕ 
X
5s