​iPhone 8 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​កោង​ ទំហំ​ធំ​ជាង​មុន​ ៥អ៊ីញ និង ៥,៨អ៊ីញ ​ហើយ​គ្មាន​គែម!​



iPhone ជំនាន់ថ្មីនៅឆ្នាំក្រោយ ត្រូវគេរំពឹងថា នឹងរឹតតែទំនើបជាងមុន ជាមួយការឌីហ្សាញរូបរាងថ្មីប្លែក ទំនើប និងទាន់សម័យ ហើយនៅពេលនេះ អ្នកវិភាគម្នាក់បានចេញមកអះអាងថា ក្រុមហ៊ុនដែលមានស្នាក់ការនៅក្រុង Cupertino សហរដ្ឋអាមេរិកនេះ ថែមទាំងមានគម្រោងផ្លាស់ប្ដូរទំហំអេក្រង់ទៀតផង។

untitled-7

ផ្អែកតាមការចុះផ្សាយពីគេហទំព័រ Barclays ដែលទទួលបានព័ត៌មានពីក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់របស់ Apple ថា ទូរស័ព្ទ iPhone 8 នឹងបង្ហាញខ្លួនជាមួយអេក្រង់កោង ដែលប្រើទំហំ ៥អ៊ីញ និង ៥,៨អ៊ីញធំជាង iPhone ប៉ុន្មានជំនាន់ចុងក្រោយ (iPhone 6/ 6s/ 7)។ នេះមានន័យថា ក្រុមហ៊ុន Apple នឹងពង្រីកទំហំអេក្រង់ iPhone ពី ៤,៧អ៊ីញ និង ៥,៥អ៊ីញមាននៅលើ iPhone បច្ចុប្បន្ន។

untitled-5 untitled-6 untitled-8

iPhone 8 ថែមទាំងនឹងមានការឌីហ្សាញថ្មីប្លែកពីជំនាន់បច្ចុប្បន្ន ដែលក្នុងនោះ Apple អាចនឹងផលិត iPhone 8 គ្មានគែម។ នេះបើតាមសំដីរបស់អ្នកវិភាគ។ ខណៈពុំទាន់មានការអះអាងអ្វីទាំងអស់ពី Apple ប៉ុន្តែរបាយការណ៍នេះ ហាក់ដូចជាត្រូវបានលើកឡើងម្ដងហើយម្ដងទៀត ធ្វើឲ្យសាធារណជនចាប់អារម្មណ៍ និងមានមតិថា វាអាចទៅរួចដែល Apple នឹងផលិត iPhone ទម្រង់ទំនើបបែបនេះ៕
X
5s