​កុំព្យូទ័រ MacBook Pro ​ស៊េរី​ថ្មី​មាន Touch Bar ​របស់ Apple ​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​នេះ​ហើយ តម្លៃ​ចាប់ពី ១៤៩៩ដុល្លារ​



ថ្មីៗនេះ ក្រុមហ៊ុន Apple បានចាប់ផ្ដើមចេញលក់កុំព្យូទ័រ MacBook Pro ស៊េរីថ្មីរបស់ខ្លួន ទៅដល់អតិថិជន ដែលបានកក់ទុកកន្លងមក។ ហើយក្រុមហ៊ុននឹងដាក់លក់រាយ នៅតាមបណ្ដាហាងលក់រាយមួយចំនួននៅជុំវិញពិភពលោក។ កុំព្យូទ័រ MacBook Pro ថ្មី ដែលមានភ្ជាប់របារថាច់ (Touch Bar) ហើយនិងមាន Touch ID សម្រាប់ដំណើរការមុខងារ Apple Pay ដែរនោះ នឹងមានលក់ចែកចេញជាពីរទំហំ គឺ ១៣អ៊ីញ និង ១៥អ៊ីញ។

untitled-4

ក៏នៅមានម៉ូដែលទី៣ ផ្សេងទៀតនៅលើកុំព្យូទ័រ Notebook ស៊េរីថ្មីនេះដែរ ដែលមិនត្រូវបានភ្ជាប់ Touch Bar នោះឡើយ។ ប៉ុន្តែតម្លៃរបស់វា នឹងធូរថ្លៃជាងម៉ូដែលមាន Touch Bar ប្រមាណ ២០០ដុល្លារអាមេរិក ពោលនឹងមានតម្លៃចាប់ពី ១៤៩៩ដុល្លារប៉ុណ្ណោះ។ រីឯម៉ូដែល MacBook Pro អមដោយ Touch Bar វិញ នឹងមានតម្លៃចាប់ពី ១៦៩៩ដុល្លារអាមេរិក សម្រាប់ទំហំអេក្រង់ ១៣អ៊ីញ និងតម្លៃ ២៣៩៩ដុល្លារសម្រាប់ម៉ូដែល ១៥អ៊ីញ៕
X
5s