មហាសេដ្ឋី Darwin Deason ៖«ជោគជ័យ ឬ បរាជ័យ​ សុទ្ធតែ​រឿង​ល្អ»​



មហាសេដ្ឋី Darwin Deason ៖«ជោគជ័យ ឬ បរាជ័យ សុទ្ធតែរឿងល្អ» លោក Darwin Deason គឺជាមហាសេដ្ឋី និង ជាអ្នកជំនួញដ៏លេចធ្លោមួយនៅក្នុងសង្គមអាមេរិក។ លោកបានលើកឡើងនូវដំបូន្មានដ៏មានតម្លៃមួយក្នុងនាមលោកជាបុគ្គលម្នាក់ដែលធ្លាប់បរាជ័យរាប់មិនអស់មុននឹងមានដល់ថ្ងៃនេះនោះគឺថា ជោគជ័យ ឬ បរាជ័យសុទ្ធតែរឿងល្អ។

លោកពន្យល់ថា ក្នុងជីវិតរបស់គ្រប់រូប ត្រូវតែមានភាពជោគជ័យ និង បរាជ័យ។ អ្នកនឹងរីករាយ នៅពេលអ្នកជោគជ័យ តែបើបរាជ័យវិញនោះ អ្នកត្រូវរីករាយទទួលយកវាដែរ ព្រោះថា ភាពជោគជ័យ និងបរាជ័យសុទ្ធតែជួយឲ្យអ្នកកាន់តែប្រសើរឡើង។ នៅក្នុងជីវិតប្រចាំថ្ងៃ លោកផ្ដល់ដំបូន្មានលើកទឹកចិត្តថា ជោគជ័យ និង បរាជ័យអ្នកត្រូវតែ មាន មិនអាចខ្វះមួយណាបានឡើយ៕

X
5s