​និយមន័យ​​នៃ​ពាក្យ​ថា​ «ជោគជ័យ»​ របស់​លោក​ Tilman Fertitta​ គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ «លុយ»​ទេ​​



លោក Tilman Fertitta មហាសេដ្ឋីល្បីឈ្មោះមួយរូបនៅសហរដ្ឋអាមេរិក បានរកស៊ីផ្នែកបដិសណ្ឋារកិច្ចជាមួយនឹងដើមទុនខ្ចីគេប្រមាណ ៦ពាន់ដុល្លារអាមេរិកកាលពីពេលប៉ុន្មានឆ្នាំមុន។ គិតមកដល់ពេលនេះ នាយកប្រតិបត្តិវ័យ ៥៩ឆ្នាំរូបនេះ មានអចលនទ្រព្យជាង ៥០០ ភោជនីយដ្ឋាន ៤០កន្លែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលមានតម្លៃសរុបប្រហែល ៣ពាន់លានដុល្លារ។ សម្រាប់លោក បើនិយាយពីភាពជោគជ័យ លោកបានឱ្យនិយមន័យថា គ្មានអ្វីជាប់ទាក់ទិននឹងលុយនោះទេ។ លោកបានថ្លែងបញ្ជាក់ប្រាប់ CNBC ថា ៖«ភាពជោគជ័យចំពោះខ្ញុំ គឺថា នរណាម្នាក់ធ្វើអ្វីមួយប្រសើរជាងនរណាម្នាក់ទៀត»។ លោកបានបញ្ជាក់បន្ថែមទៀតថា ៖«ខ្ញុំមិនខ្វល់ថា រកស៊ីផ្នែកអីទេ។ ខ្ញុំគោរពបំផុតចំពោះអ្នកដែលបង្កើតម៉ាស៊ីនរថយន្ត ហើយយកមកផ្គុំគ្នាឱ្យទៅមុខបាន អ្នកលាបថ្នាំផ្ទះដែលគូរបានយ៉ាងល្អឥតខ្ចោះ និងអ្នកថតរូបដែលថតរូបបានស្អាត»។ លោកថា មនុស្សយើងមានទេពកោសល្យរៀងៗខ្លួន ប៉ុន្តែមានអ្នកខ្លះគឺរកលុយបានច្រើនជាងយើងតាមរយៈទេពកោសល្យរបស់គេ។ ដូច្នេះជារួមទេពកោសល្យ (talent) គឺជាប្រភពនៃភាពជោគជ័យ៕

X
5s