ទីបំផុត​កាស​ឥតខ្សែ​របស់ Apple AirPods ​មានដាក់​​លក់​លើ​ទីផ្សារ​ហើយ​ តម្លៃ $159​



បន្ទាប់ពីបានពន្យារពេលចេញលក់ ដោយសារបញ្ហាចង្វាក់ផលិតកម្មកន្លងមក ពេលនេះ ក្រុមហ៊ុន Apple បានចេញលក់កាសទំនើបឥតខ្សែរបស់ខ្លួនហើយ។ AirPod គឺជាកាសឥតខ្សែទំនើប ប្រើជាគូ មានក្បាលកាសដូចជាកាស Earpod (កាសខ្សែ) នៅលើ iPhone/iPad បច្ចុប្បន្នដែរ។ តម្លៃកាស Bluetooth ដំបូងរបស់ Apple នេះ គឺប្រហែល ១៥៩ដុល្លារ។

untitled-9

វាមានរយៈពេលជាង ៣ខែមកហើយ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសចេញកាស AirPod អត់ប្រើខ្សែ សម្រាប់ប្រើជាគូជា iPhone/iPad ។ ពេលនេះ Apple បានបញ្ចេញលក់កាសទំនើបរបស់ខ្លួននៅលើទីផ្សារហើយ។ អ្នកទិញកាស AirPod តាមហាងលក់អនឡាញជុំវិញពិភពលោកបាន ដែលវានឹងត្រូវបានដឹកជញ្ជូននៅរយៈពេលពី ១សប្ដាហ៍ ទៅ ៤សប្ដាហ៍បន្ទាប់ពីបញ្ជាទិញ។ សម្រាប់ទីផ្សារអង់គ្លេស កាសនេះនឹងចរាចរតាមបណ្ដាហាងនានា ចាប់ពីថ្ងៃទី១៩ ធ្នូនេះ ខណៈទីផ្សារអាមេរិកគឺត្រូវរង់ចាំ ៤សប្ដាហ៍ទៀត។

untitled-10

AirPods គឺជាកាសមានតម្លៃថ្លៃ ហើយរូបរាងប្លែកពីកាស Bluetooth នានានៅលើទីផ្សារ ព្រោះវាត្រូវបានផលិតក្នុងទម្រង់ដូចជាកាសខ្សែដែរ គ្រាន់តែប្រើបច្ចេកវិទ្យា wireless ប៉ុណ្ណោះ។ ដូច្នេះ សម្រាប់អតិថិជនធម្មតា ប្រហែលមិនសូវជាចាប់អារម្មណ៍ទៅលើកាសឥតខ្សែនេះឡើយ ព្រោះនៅពេលទិញ iPhone ក្រុមហ៊ុនមានថែមជូនកាសខ្សែរួចស្រេចទៅហើយ៕
X
5s