មេរៀន​ជីវិត​៖ ​​មុន​ពេល​ដំណើរ​Microsoft ជោគជ័យ Bill Gates​ ​​​​ធ្លាប់​បរាជ័យ​ធ្ងន់ធ្ងរ​​ក្នុង​ការ​បើក​ក្រុមហ៊ុន Traf-O-Data​



គ្រប់គ្នាសុទ្ធតែស្គាល់ហើយថា លោក Bill Gates គឺជាមហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោក តាមរយៈភាពជោគជ័យក្នុងការដំណើរការក្រុមហ៊ុន Microsoft ។ ទោះបីជាបច្ចុប្បន្នលោកទទួលបានភាពជោគជ័យធំធេងក្ដី ប៉ុន្តែមុនពេលឈានជើងមកដល់ដំណាក់កាលនេះ លោកក៏ធ្លាប់បរាជ័យធ្ងន់ធ្ងរផងដែរ ក្នុងជីវិតជំនួញ។ មុនពេលបង្កើតក្រុមហ៊ុន Microsoft លោក Bill Gates និង ដៃគូផ្សេងៗទៀតបានបង្កើតក្រុមហ៊ុនមួយ ឈ្មោះថាTraf-O-Data នៅដើមឆ្នាំ១៩៧០ដែលវាគឺជាក្រុមហ៊ុនមួយមានជំនាញក្នុងការស្រង់ទិន្នន័យអំពីស្ថានភាពនៅលើផ្លូវធ្វើដំណើរ។ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកនោះទេ ពោលគឺ ការខិតខំរបស់Bill Gates និង ដៃគូផ្សេងទៀតមិនជោគជ័យនោះទេ ព្រោះគ្រឿងម៉ាស៊ីនដែលត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់នោះ គឺមិនដំណើរការ។ ការបរាជ័យនេះ គឺធ្វើឲ្យលោក Bill Gatesខកចិត្ត និង បាក់ទឹកចិត្តមិនស្ទើរទេ។ ប៉ុន្តែអ្វីដែលសំខាន់នោះ លោកមិនបានបោះបង់ក្ដីសុបិននោះទេ ហើយបានខិតខំយ៉ាងខ្លាំងដើម្បីស្តាស្ថានការណ៍តាមរយៈការសិក្សាអំពីកំហុសឆ្គងរបស់ខ្លួន ដើម្បីទុកជាមេរៀន។ បន្ទាប់យកការបរាជ័យក្នុងការដំណើរការក្រុមហ៊ុនTraf-O-Dataរួចមក Bill Gatesមានជំនឿចិត្តគ្រប់គ្រាន់ក្នុងការដំណើរការក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា Microsoft រហូតទទួលបានជោគជ័យយ៉ាងធំធេងដល់បច្ចុប្បន្ន៕ ដោយ៖ រតនា វិចិត្រ
X
5s