ធ្លាយ​ចេញ​ឯកសារ អះអាង​ថា នឹង​មាន iPhone 8 ៣​ម៉ូដែល​ បែងចែក board ដាច់​ពី​គ្នា​រវាង​ម៉ាស៊ីន​ និង​ Wifi, Cellular​



បើតាមសេចក្ដីរាយការណ៍ពីគេហទំព័រ techspot អះអាងថា នឹងមាន iPhone 8 ៣ម៉ូដែល នឹងត្រូវក្រុមហ៊ុន Apple សម្ពោធបើកមុខក្នុងឆ្នាំ២០១៧ ខាងមុខ។ បណ្ដាញសង្គម Sina Weibo របស់ចិន បានបង្ហោះឯកសារយោង ដែលជាសញ្ញាណថ្មី អាចទៅរួចដែល នឹងមាន iPhone 8 ចំនួន ៣ម៉ូដែលផ្សេងគ្នា។ ម៉ូដែលទាំងពីរអាចស្ថិតក្នុងចង្កោម D20, D21 និង D22។

untitled-8

គេរំពឹងថា ២ម៉ូដែលដំបូង នឹងជាជំនាន់ក្រោយទូរស័ព្ទ iPhone 7 បច្ចុប្បន្នដែលនឹងមានអេក្រង់ប៉ុនគ្នា អាចមានឈ្មោះ iPhone 7s និង iPhone 7S Plus។ ប្លុកវែបសាយចិន cnBeta បានរាយការណ៍ iPhone 7 និង iPhone 7 Plus ឆ្នាំនេះ ត្រូវបានគេស្គាល់លេខយោងខាងក្នុងរបស់វាស្ថិតក្នុងខ្ទង់ D10 ដូច្នេះ D20 វាជាខ្ទង់ថ្មីប្លែកមួយ។ https://youtu.be/rgOHw9rSExE ម៉ូដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ D22 ក្រៅពី D20 និង D21 ដែលត្រូវគេរំពឹងថា ជាទាយាទថ្មីបន្តពី iPhone 7/ iPhone 7 Plus។ D22 នឹងជាទូរស័ព្ទ iPhone 8 ស៊េរីខ្ពង់បំផុតមួយ ត្រៀមនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ម្ដង ៣ម៉ូដែលដំណាលគ្នា។ iPhone ស៊េរីឆ្នាំ២០១៧ នឹងបំពាក់បន្ទះឈីបសមត្ថភាពរឹតតែខ្ពស់ ជំនាន់ថ្មីគឺ A11 SoC និងប្រើអង្គផ្ទុកទិន្នន័យប្រភេទ flash storage និងមាន Wi-Fi និង Cellular នៅលើ board ដាច់ពីគ្នា ទៅនឹងឆ្អឹងប្រព័ន្ធ។

untitled-9 untitled-10 untitled-11 untitled-12

យ៉ាងណា ចំពោះរូបរាង iPhone 7s ឬ iPhone 8 មិនទាន់មានសេចក្ដីរាយការណ៍ពីរូបរាងឌីហ្សាញរបស់វានៅឡើយ មិនទាន់ដឹងថា តើវានឹងស្រដៀង iPhone 7 ឬខុសប្លែកគ្នាច្រើនយ៉ាងណានោះទេ៕
X
5s