​ស្ថាបនិក​ក្រុមហ៊ុន​ Ford​ លោក Henry Ford៖ ​«​ជំនួញ​ដែល​គិត​តែ​លុយ​ម្យ៉ាង​ ជា​ជំនួញ​ដែល​អន់​»​



មានតែការធ្វើជំនួញទេ ដែលអាចនាំឲ្យមនុស្សក្លាយជាអ្នកមាន រហូតមានលុយច្រើនរាប់មិនអស់។ ប៉ុន្តែអ្នកខ្លះ នៅពេលធ្វើជំនួញ ពួកគេគិតតែរឿងលុយម្យ៉ាងតែប៉ុណ្ណោះ ពោលគឺគិតតែរឿងចំណេញតែមួយមុខប៉ុណ្ណោះ បើទោះបីជាធ្វើឲ្យប៉ះពាល់ដល់នរណាក៏ដោយ។ បើតាមលោក Henry Ford ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ford បានលើកជាគំនិតថា៖ «ជំនួញណាដែលគិតតែលុយម្យ៉ាង ជាជំនួញដែលអន់»។ ក្នុងន័យនេះ លោកចង់ក្រើនរំលឹកដល់មនុស្សទូទៅ ជាពិសេសអ្នកដែលចង់រកស៊ី ឬ កំពុងធ្វើជំនួញទាំងអស់ មិនគួរគិតតែរឿងលុយតែម្យ៉ាងនោះទេ ព្រោះការគិតលើលុយតែម្យ៉ាង ដោយភ្លេចគិតពីតម្លៃរបស់មនុស្សគឺជារឿងដ៏សែនអាក្រក់។ ដូច្នេះហើយ នៅពេលធ្វើជំនួញ ត្រូវតែព្យាយាមធ្វើយ៉ាងណាផ្ដល់ផលប្រយោជន៍ដល់មនុស្សទូទៅ ឬ ព្យាយាមផ្ដល់ដំណោះស្រាយដែលមនុស្សកំពុងជួបប្រទះ មិនមែនព្យាយាមទាញយកតែលុយ មិនខ្វល់ថា មនុស្សត្រូវរងទុក្ខបែបណានោះទេ៕

ដោយ៖ រតនា វិចិត្រ

X
5s