ហេតុ​អ្វី​សេដ្ឋី​មាន​លុយ​ ២​លាន​ដុល្លារ​ម្នាក់​ សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ឡាន​​​ចាស់​បែប​នេះ​ទៅ​វិញ?​



​កីឡាករ​វាយ​កូនបាល់​អាមេរិក​​មួយ​រូប​​​​ គឺ​ Daniel Norris ​​​ត្រូវ​បាន​​​​​​ក្លឹប​កីឡាវាយ​កូនបាល់​ដ៏​​ធំ​ជាង​គេ​មួយ​នៅ​​កាណាដា​ចុះ​ហត្ថលេខា​ឱ្យ​តម្លៃ​ខ្លួន​ប្រមាណ​ ២​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០១១​​ ក្នុង​ពេល​​ដែល​​រូប​គេ​​ទើប​បញ្ចប់​ពី​វិទ្យាល័យ​វ័យ​ ១៨​ឆ្នាំ​។ ​ទោះ​ជា​មាន​​​ប្រាក់​ដ៏​ច្រើន​បែប​នេះ​ក្ដី​ ​យុវជន​វ័យ​ ២៣​ឆ្នាំ​​​នៅ ឆ្នាំ​ថ្មី​នេះ​ ​ បែ​ជា​ទិញ​រថយន្ត​ Volkswagen ​ស៊េរី​ឆ្នាំ​១៩៧៨​ មក​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន​ទៅ​វិញ។ ​ នៅ​ក្នុង​រថយន្ត​នោះ​ មាន​តែ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​ទាញ​យក​ថាមពល​ប្រើ​ក្នុង​ឡាន​​​ គ្រែ​មួយ​ និង​របស់​រប​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ចាំ​បាច់​ប៉ុណ្ណោះ​។ ​រូប​គេ​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​​ញ៉ាំ​នៅ​​ក្នុង​នោះ​តែ​ម្ដង។ ការ​ស្នាក់​នៅ​ក្នុង​រថយន្ត​​នេះ​ គឺ​ជា​ក្ដី​ស្រម៉ៃ​របស់​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​តាំង​ពី​ក្មេង។ ​ទោះ​ជា​មាន​លុយ​ច្រើន​ តែ​លោក​មិន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ ស្រប​ពេល​ដែល​យុវជន​ភាគ​ច្រើន​ដែល​មាន​វ័យ​ស្របាល​នេះ​នឹង​រីករាយ​ជា​មួយ​នឹង​ជីវិត​ស៊ីវីល័យ​របស់​គេ​ជា​មិន​ខាន​ប្រសិន​បើ​ពួក​គេ​មាន​លុយ​ ២​លាន​ដុល្លារ​បែប​នេះ។ មែន​ទែន​ទៅ​ ការ​រស់​នៅ​ក្នុង​រថយន្ត​​នេះ​ មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​នោះ​ឡើយ​ តែ​វា​ត្រូវ​បាន​​បែក​ធ្លាយ​បន្ទាប់​ពី​រូប​គេ​បង្ហោះ​រូប​រថយន្ត​របស់​គេ​នៅ​ក្នុង​ Instagram កាល​ពី​ដើម​ខែ​មីនា ​ឆ្នាំ​២០១៦​កន្លង​ទៅ។ ជា​ទូទៅ​ កីឡាករ​​វាយ​កូនបាល់​ភាគ​ច្រើន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ថ្លៃ​ ប៉ុន្តែ​សម្រាប់​ Norris គឺ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ចល័ត​ជើង​បួន​នេះ​ទៅ​វិញ។ ការ​មិន​រស់​នៅ​ក្នុង​ភាព​ហឺហា​នេះ​ គឺ​​បាន​យក​រឿង​ជីវិត​កាល​ពី​នៅ​ក្មេង​របស់​លោក​មក​ផ្សារភ្ជាប់។ ​លោក​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​នៅ​អាមេរិក​មួយ​ថា​ ៖«​ខ្ញុំ​​លូត​លាស់​ក្នុង​ជីវិត​ដ៏​សាមញ្ញ​មួយ​ ​ហើយ​ខ្ញុំ​ដឹង​ថា​ ការ​ប្រឡូក​ខ្លួន​នៅ​ក្នុង​កីឡា​វាយ​កូនបាល់​គឺ​ជា​ការ​សាកល្បងមួយ។ នៅ​ក្នុង​គំនិត​ខ្ញុំ​ ខ្ញុំ​គ្មាន​តម្រូវ​ការ​​ភាព​ស៊ីវីល័យ​នោះ​ទេ»។ លោក​ បានថ្លែង​ប្រាប់​​ប្រភព​ដដែល​ថា​ ៖«​ខ្ញុំ​ពេញ​ចិត្ត​ជីវិត​បែប​នេះ។ ​នៅ​ពេល​ខ្ញុំ​​នៅ​ក្មេង​គឺ​​ ឪពុក​ខ្ញុំ​មាន​ហាង​លក់​កង់​មួយ​ ​ដែល​នោះ​ហើយ​ជា​ប្រភព​ចំណូល​​សម្រាប់​គ្រួសារ​យើង​។ យើង​ត្រូវ​តែ​រៀន​​មើល​ថែ​ខ្លួន​ឯង​ ហើយ​ត្រូវ​​ប្រើ​ប្រាស់​ឱ្យ​បាន​យូរ​អង្វែង​នូវ​អ្វី​ដែល​អ្នក​មាន​»។ សូម​ទស្សនា​វីដេអូ​​ខ្លី​៖
X
5s