មើល​រូប 3D Render កំពូល​ស្មាតហ្វូន Galaxy S8 នេះហើយ យុវវ័យ​នឹង​​​ប្រាថ្នា​ចង់​បាន​គ្រប់​គ្នា​



ខណៈ​កាលបរិច្ឆេទ​ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល Galaxy S ថ្មី​ដែល​អាច​មាន​ឈ្មោះ Galaxy S8 របស់ Samsung រំកិល​ជិត​ដល់​កាល​កំណត់​នោះ ក៏​មាន​រូប​គំរូ (concept + render) មួយ​ចំនួន​បាន​បែកធ្លាយ​ជា​បន្តបន្ទាប់ ដែល​សង្កេត​ឃើញ​ថា ពិត​ជា​មាន​រូបរាង​ទំនើប ទាន់សម័យ​ប្រសិន​បើ​មាន​ពិត នោះ​នឹង​អាច​អន្ទង​ចិត្ត​អតិថិជន​មិន​តិច​នាក់​ទេ។ ជាក់ស្ដែង​ថ្មីៗ នេះ មាន​ការ​បង្ហោះ​គំរូ​រូប render ប៉ុន្មាន​សន្លឹក​ដែល​អាច​ជា រូបរាង​ស្មាតហ្វូន​ស៊េរី​ក្រោយ Galaxy S8។

https://youtu.be/ooFNXWkuqn4 ស្ថិត​ក្រោម​ទម្រង់​រូប 3D render ​ដែល​គេ​រំពឹង​ថា​អាច​ជា​រូបរាង​ចុងក្រោយ​របស់ Galaxy S8 នោះ គេ​សង្កេត ទូរស័ព្ទ​នេះ មាន​កញ្ចក់​អេក្រង់​កោង​បញ្ឆិត​ដូច​ជា Galaxy S7 Edge ដែរ ប៉ុន្តែ​ពិសេស​ជាង​នៅ​ត្រង់ វា​មាន​គែម​ទូរស័ព្ទ​ស្ដើង ស្ទើរ​តែ​គ្របដណ្ដប់​ដោយ​សាច់​អេក្រង់​ពេញ​ទៅ​ហើយ ទុក​តែ​ផ្នែក​ខាង​លើ និង​ខាង​ក្រោម​បន្តិច​ប៉ុណ្ណោះ។

​រូប​ទាំង​អស់​មាន​ចំនួន ៣សន្លឹក ដែល​ជា​ប្រភេទ​រូប 3D render។ ក្រុមហ៊ុន​ច្បាស់​ជា នឹង​បន្ត​ផលិត​ចេញ​ស្មាតហ្វូន​អេក្រង់​កោង​ជា​បន្ត​ទៀត ដូច្នេះ​គំរូ​ទូរស័ព្ទ​នេះ អាច​ជា Galaxy S8 Edge។ ​Galaxy S8 Edge នឹង​មាន​ភ្ជាប់​មក​ជាមួយ speaker ប្រភេទ stereo ​ហើយ​នៅ​រក្សា​រន្ធ microUSB ខណៈ​ដែល Note 7 និង Galaxy A 2017 គឺ​បាន​បំពាក់​រន្ធ USB-C នោះ​ទេ។

បើ​មើល​តាម​រូប 3D render នេះ គឺ​ពុំ​ឃើញ​មាន​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​នៅ​ឡើយ ខណៈ​ដែល​ចចាមអារ៉ាម​ថ្មីៗ​ បាន​លើកឡើង​ថា កាមេរ៉ា​ភ្លោះ​នឹង​ត្រូវ​បំពាក់​តែ​នៅ​លើ Galaxy S8 Plus តែ​មួយ​គត់។ ប្រភព​ដដែល លើកឡើង​ថា Galaxy S8 នឹង​ត្រូវ​ក្រុមហ៊ុន Samsung ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​ទី១៨ ខែ​មេសា​ខាង​មុខ៕
X
5s