​មាន​ទ្រព្យ​សម្បត្តិ​​៧៤​​ពាន់​លាន​​​ដុល្លារ​ ​​លោក​ ​​Warren Buffett  ​ចំណាយ​​មិន​លើស​ពី​៣,១៧​ដុល្លារ​​សម្រាប់​អាហារ​ពេល​ព្រឹក​



លោក ​​ Warren Buffett  ​គឺ​ជា​មហាសេដ្ឋី​លំដាប់​ទី​៣​​​នៅ​លើ​ពិភពលោក​ ដោយ​ ​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន​ ៧៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ ​ការ​រស់​នៅ​របស់​លោក​ គឺ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​។ ​​

ចំពោះ​ការ​ទទួល​ទាន​​អាហារ​ពេល​ព្រឹក​វិញ​​គឺ​ ​​លោក​ ចំណាយ​មិន​លើស​ពី​៣,១៧​ដុល្លារ​អាមេរិក​នោះ​ទេ​។ ​​លោក​តែង​ចំណាយ​ពេល​៥​នាទី​​ក្នុង​ការ​បើក​រថយន្ត​ទៅ​ធ្វើ​ការ​ ​ហើយ​តែង​​ឈប់​​នៅ​ហាង​McDonald ​ហើយ​​ទិញ​​​​អាហារ​ពេល​ព្រឹក​នៅ​ទី​នោះ​។ ​​«​ពេល​ខ្លះ​ខ្ញុំ​ចំណាយ​ ​២,៦១ ​ឬ ​២,៩៥ ​​​ហើយ​ពេល​ខ្លះ​៣,១៧​ដុល្លារ​អាមេរិក​​សម្រាប់​អាហារ​ពេល​ព្រឹក​»។ ​​​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកWarren Buffett  ​​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​CNBC។​​​​ ​​បើ​តាម​ឯកសារ​ជាច្រើន​បញ្ជាក់​ថា ​​មហាសេដ្ឋី​អាមេរិកវ័យ៨៦ឆ្នាំ​រួប​នេះ ​​មាន​ទម្លាប់​បែប​នេះ​​អស់​រយៈពេល​៥៤​ឆ្នាំ​មក​ហើយ​៕

ដោយ​៖ រតនា​ វិចិត្រ​ ​​

X
5s