​​មហាសេដ្ឋី​​អាមេរិក​ ​លោក​ ​Bill Gates ​និង Warren Buffett​ ​​​​​​​មាន​ចំណុច​រួម​មួយ​ដូច​គ្នា​ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ជោគជ័យ​ធំធេង​ក្នុង​​ជីវិត​



កំពូល​អ្នក​មាន​ជាងគេលើ​លោក​ ​ចំនួន​ពីរ​រូប​ គឺ​លោក​ Bill Gates ​និង ​លោក​ Warren Buffett​ ​​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​មួយ​ដូច​គ្នា​ ​គឺ​​«​​ពូកែ​ឆ្ងល់​»​។

​«​យើង​ទាំង​ពីរ​សុទ្ធតែ​មាន​ចំណុច​មួយ​ដែល​ដូច​គ្នា​ គឺ​ពូកែ​ឆ្ងល់​ចំពោះ​រឿង​រ៉ាវ​នៅ​លើ​ពិភពលោក​នេះ​»។ ​លោក​Warren ​Buffett ​​​និយាយ​នៅ​ក្នុង​​សាកលវិទ្យាល័យ​Columbia ​​​របស់​អាមេរិក ដែល​ស្រង់​សម្តី​ដោយ​សារព័ត៌មាន​CNBC​។ លោក​Warren ​Buffett ​​​​បាន​បញ្ជាក់​ថា ​​​​រូប​លោក​ និង ​​​លោកBill Gates ​​សុទ្ធតែ​ពូកែ​ឆ្ងល់​​ ​​ហើយ​តែង​មើល​ឃើញ​ថា ពិភព​លោក​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ​ដូច្នេះ​យើង​អ្នក​ទាំង​ពីរ​តែងតែ​​ចែករលែក​ការ​យល់​ឃើញ​របស់​គ្នា​ទៅវិញ​ទៅ​មក​។ ​​​ចំណែក​លោក​ Bill Gates ​បាន​បញ្ជាក់​ថា ​​​ការ​ឆ្ងល់​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ ​​​ព្រោះ​វា​ធ្វើ​​ឲ្យ​យើង​ចង់​ទស្សន៍ទាយ​ថា ​នឹង​មាន​អ្វី​កើត​ឡើង​​នៅ​ពេល​​ខាង​មុខ​។ ​សូម​បញ្ជាក់​ថា ​​ដោយសារ​តែ​​ ​​​ពូកែ​ឆ្ងល់​ច្រើន​នេះ​ហើយ បាន​​ជា​ធ្វើ​ឲ្យ​មហាសេដ្ឋី​​​ទាំង​ពីរ​រូប​​​​បាន​ខិតខំ​យ៉ាង​ខ្លាំង​តាំង​ពី​ក្មេង​មក​ ​រហូត​ទទួល​បាន​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​៕

​ដោយ​៖ រតនា ​​វិចិត្រ​

X
5s