​​​​​នាយក​ប្រតិបត្តិApple​លោក Tim Cook​៖ ​​«​បើ​ធ្វើ​ការ​ដើម្បី​តែ​លុយ​ នោះ​អ្នក​នឹង​គ្មាន​ថ្ងៃ​សប្បាយចិត្ត​ឡើយ​»​



​លោក​Tim Cook​​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple​​ បាន​ផ្ដល់​ដំបូន្មាន​ដល់​សិស្ស​និស្សិត​ថា ​កុំ​ធ្វើ​ការ​ដើម្បី​តែ​លុយ​តែ​ម្យ៉ាង​ ព្រោះ​វា​នឹង​​​​គ្មាន​ភាព​រីករាយ​ក្នុង​ជីវិត​នោះ​ឡើយ​។ ​ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​​ពិធី​ទទួល​សញ្ញាប័ត្រ​កិត្តិយស​​នៅ​ប្រទេស​​ស្កុតឡែន​។ «​ដំបូន្មាន​របស់​​ខ្ញុំ​សម្រាប់​អ្នក​ទាំង​អស់​​គ្មាន​ គឺ​ថា​កុំ​ធ្វើ​ការ​ដើម្បី​តែ​លុយ​ ​ ព្រោះ​វា​នឹង​ធ្វើ​​ឲ្យ​អ្នក​​មាន​អារម្មណ៍​ថា ​គ្មាន​សេចក្ដី​សុខ​​ឡើយ ឬ អាច​និយាយ​បាន​ថា ​អ្នក​នឹង​​គ្មាន​ថ្ងៃ​គ្រប់គ្រាន់​​ឡើយ​ ​ហើយ​ក៏​គ្មាន​ថ្ងៃ​រីករាយ​នោះ​ដែរ​»។ ​​លោក​ ​Tim Cook​​បញ្ជាក់។ ​ក្នុង​ន័យ​នេះ​​ លោក​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ ​ព្យាយាម​ស្វែង​រក​​វិថី​ការងារ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​ ​គឺ​មិន​មែន​សម្លឹង​ឃើញ​តែ​លុយ​នោះ​ទេ​ ព្រោះ​បើ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នឹង​នាំ​មក​នូវ​សមិទ្ធផល​ធំធេង​ក្នុង​​ជីវិត​ ​ហើយ​ធ្វើ​ឲ្យ​​ជីវិត​នោះ​ ​ពោរពេញ​ទៅ​ដោយ​តម្លៃ ៕ ​ដោយ​៖ រតនា ​​វិចិត្រ
X
5s