សំអាង​លើ​អ្វី​ខ្លះ​​ទៅ​ទើប​ អះអាង​ថា​«Taurus» (គោឈ្មោល) ​​ជា​តារានិករ​ដែល​មាន​ស្នេហា​រឹង​មាំ​ជាង​គេ​នោះ ?​



តារានិករ​ទាំង​១២ ក្នុង​ចំណោម​មួយ​នោះ​គឺ Taurus​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា​តារានិករ​ស្មោះ ស្នេហ៍​ជាង​គេ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា Taurus​គឺ​សំដៅ​លើ​អ្នក​ដែល​កើត​ចាប់​ពី​ខែ​មេសា​ទី​១៩ ដល់​ ខែ​ឧសភា ទី​២០។ តើ​មាន​អំណះអំណាង​អ្វី​ខ្លះ​បង្ហាញ​ថា​តារានិករ​មួយ​នេះ​ គឺ​ស្មោះ​ស្នេហ៍​ជាង​គេ​បង្អស់​?

១) ជា​ប្រភេទ​មនុស្ស​ស្មោះ​ត្រង់​៖ អ្នក​មិន​អាច​រក​ឃើញ​តារានិករ​ណា​ដែល​លះបង់​ច្រើន​ដើម្បី​ស្នេហា​ជាង​ តារានិករ​ Taurus​ទេ។ ពេល​គេ​ស្វែង​រក​ឃើញ​​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​បេះដូង​គេ​ញញឹម​រាល់​ថ្ងៃ​ហើយ​នោះ គេ​នឹង​លះបង់​គ្រប់​បែប​គ្រប់​យ៉ាង​ក៏​ដើម្បី​តែ​បាន​ម្នាក់​​នោះ​មក​ជិត​។

២) ក្បាល​រឹង​ហើយ​បើ​ស្រឡាញ់​​នរណា​ហើយ​គឺ​មិន​ងាយ​បែក​ចិត្ត​ទេ​៖ នរណា​ក៏​ដឹង​ដែរ​ ថា​Taurus​គឺ​ពិត​ជា​ក្បាល​រឹង​ណាស់ ហើយ​បើ​គេ​ចូលចិត្ត​អ្វី​ហើយ​គឺ​គេ​តែង​តែ​នៅ​ជាប់​ជា​មួយ​របស់​នោះ​ គ្មាន​ថ្ងៃ​បំបែក​បាន​ឡើយ​។

៣) ជា​ប្រភេទ​​មនុស្ស​រ៉ូមែនទិក​ខ្លាំង​​៖ ពេល​ខ្លះ​Taurus​មើល​ទៅ​គឺ​ជា​មនុស្ស​ធម្មតា​ពិត​មែន ​ តែ​​បើ​សង្កេត​មើល​ឲ្យ​ជ្រៅ​ទៅ​ពួក​គេ​គឺ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​ផ្អែមល្ហែម​ដល់​មនុស្ស​គ្រប់​គ្នា​។

៤) ទៅ​ណា​មក​ណា​តែង​មាន​មិត្តភាព​គង់វង្ស​ជា​និច្ច​៖ Taurus​គឺ​ជា​តារានិករ​មួយ​ដែល​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​អ្នក​ដទៃ។ នេះ​ដោយ​សារ​តែ​ពួក​គេ​ចូលចិត្ត​ជួយ​អ្នក​ដទៃ ជាពិសេស​ឲ្យ​តែ​មាន​អ្នក​ត្រូវ​ការ​ពួក​គេ​នឹង​ជួយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ ហេតុនេះ​ស្នេហា​ក៏​គង់វង្ស​បាន​យូរ​ដែរ ដោយ​សារ​តែ​​ការ​ចេះ​ជួយ​គ្នា​​ទៅ​វិញ​ទៅ​មក​បែប​នេះ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity

X
5s