​សម្រង់​គតិ​មាស​ទាំង​៥​ឃ្លា ​ពី​​កំពូល​អ្នក​មាន​ជាង​គេ​​ក្នុង​​លោក​ទាំង​​៥​រូប​​​



​​ថ្ងៃ​នេះ​ គេហទំព័រ​​​Bizkhmer ​របស់​យើង​សូម​បង្ហាញ​អំពី​ ​គំនិត​​​ និង​ គតិ​​ដ៏​មាន​តម្លៃ​ពី​​កំពូល​អ្នក​មាន​ជា​គេ​​ក្នុង​​​​លោក​ទាំង​៥​រូប​ ​ដើម្បី​​​​​​​ឲ្យ​​លោក​អ្នក​អាច​​​ទទួល​បាន​ចំណេះដឹង​ និង​ រីកចម្រើន​ក្នុង​ការ​គិត​។ ​​​សូម​បញ្ជាក់​ថា ​​​​ក្នុង​ចំណោម​​​មហាសេដ្ឋី​កំពូល​ទាំង​៥​រូប​​នេះ គឺ​ម្នាក់​៤​នាក់​ទៅ​ហើយ​ ដែល​ជា​ជនជាតិ​អាមេរិក​។

១) ​​«​​ជីវិត​​ គឺ​​គ្មាន​​យុត្តិធម៌​​នោះ​ទេ​ ​ដូច្នេះ​​ហើយ​អ្នក​ត្រូវ​តែ​ទម្លាប់​ខ្លួន​ជា​មួយ​វា​​»។ ​​ដោយ​​ លោក​ Bill Gates ​​​មហាសេដ្ឋី​លំដាប់​ទី១​​លើ​​លោក​ និង ​ជា​​ស្ថាបនិក​ក្រុមហ៊ុនMicrosoft ។

២) ​«​​ការ​ប្រថុយប្រថាន​​កើត​ឡើង​ ​ដោយសារ​តែ​​អ្នក​​មិន​ដឹង​ច្បាស់​ថា ខ្លួន​​កំពុង​ធ្វើ​អ្វី​»​។ ​ដោយ​​លោក Warren Buffett ​​​​​មហាសេដ្ឋី​លំដាប់​ទី១​លើ​​​លោក​ និង ជា​​អ្នក​ជំនាញ​​ផ្នែក​វិនិយោគ​ដ៏​​ល្បី​របស់​អាមេរិក​។

៣) ​«​ប្រសិន​បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ជំនួញ​របស់​អ្នក​នោះ​ទេ​ ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​បរាជ័យ​»។ ​ដោយ​​លោក​ Jeff Bezos ​មហាសេដ្ឋី​លំដាប់​ទី៣​នៅ​លើ​លោក​ និង ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Amazon ។

៤) ​«​ខ្ញុំ​នឹង​ខិតខំ​ធ្វើការ​រហូត​ដល់​ទី​បញ្ចប់​»។ ​ដោយ​​លោក​ Amancio Ortega ​​​​មហាសេដ្ឋីលំដាប់​ទី ៤​នៅ​​លើ​​លោក​ (ជនជាតិ​អេស្ប៉ាញ​) ​និង​ជា​​ប្រធាន​​ក្រុមហ៊ុន​ Inditex fashion group។

៥)​ ​«​​​ភាព​ជោគជ័យ​​ដ៏​អស្ចារ្យ​​​អាច​កើត​​ឡើង​​លុះត្រាតែ​​​​​​​ ​យើង​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បរាជ័យ​»។ ​ដោយ​​លោក​ ​Mark Zuckerberg​ ​​នាយក​ប្រតិបត្តិ​របស់ Facebook៕

X
5s