សម្រង់​​គតិ​​ដ៏​មាន​តម្លៃ​ទាំង​៥​ឃ្លា ​​ពី​មហាសេដ្ឋី​វ័យ​ក្មេង(២៧​​ឆ្នាំ​) អាមេរិក ​​លោក​​ Evan Spiegel​



​លោក​​ Evan Spiegel ​​គឺ​ជា​ស្ថាបនិក​​របស់​ក្រុមហ៊ុន​Snapchat ​​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​​​នៅ​អាមេរិក​។ ​​​​លោក​គឺ​បច្ចុប្បន្ន​នេះ​ មាន​វ័យ​ឆ្នាំ​តែ​២៧​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ ខាង​ក្រោម​នេះ ជា​សម្ដី​​​ដ៏​មាន​តម្លៃ​របស់​​លោក​៖

១) ​​«​ខ្ញុំ​យល់​ឃើញ​ថា ​មនុស្ស​ណា​​​​​ក៏​កើត​មក​ជាមួយ​នឹង​ភាព​ច្នៃប្រឌិត​ដែរ​ ប៉ុន្តែ​​វា​ត្រូវ​បាន​រារាំង​ដោយ​ភាព​ភ័យខ្លាច​»។

២) ​​​«​យើង​នឹង​​នៅ​តែ​បន្ត​ធ្វើ​ការងារ​ទាំងឡាយ​ណា​ ដែល​​​យើង​ជឿជាក់​​លើ​វា​»។

៣) ​​«​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​​​​​​រាល់​ពាក្យសម្ដី​​​ដែល​អ្នក​ និយាយ​ទៅ​កាន់​អ្នកដទៃ​»។

៤) ​​«​ខ្ញុំ​​គឺ​ជា​​​ក្មេង​ម្នាក់​​ប្រុស​ម្នាក់​ ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់​។ ​​​ខ្ញុំ​ពិត​ជា​សំណាង​ខ្លាំង​ណាស់​។ ​ដូច្នេះ​ហើយ​ជីវិត​ គឺ​​មិន​​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​»។

៥) ​«​វា​មិន​មែន​ជា​រឿង​ដែល​យើង​ត្រូវ​ ប្រឹងប្រែង​​​ធ្វើការ​​​ខ្លាំង​​នោះ​ទេ​ តែ​ជា​រឿង​ដែល​យើង​ត្រូវ​ធ្វើ​ការ​​​​ដោយ​ប្រើ​ប្រព័ន្ធ​មួយ​​ច្បាស់លាស់​»៕

​ប្រភព៖ awakenthegreatnesswithin.com, www.inc.com, & www.quotes.net

X
5s