Xiaomi ចេញ​លក់​ផលិតផល​ថ្មីៗ​ជាច្រើន​​នៅ​ថ្ងៃ​២០ ស្អែក​នេះ​ដូច​ជា៖ Power Bank, Bluetooth Speaker ​និង Wi-Fi repeater​



ក្រុមហ៊ុន Xiami ​ថ្មីៗ​នេះ​បាន​ចេញ​លក់​ផលិតផល​ថ្មីៗ​មួយ​ចំនួន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ឥណ្ឌា ដែល​រួម​មាន ឧបករណ៍​បន្ត​សញ្ញា Mi Wi-Fi Repeater 2 ឧបករណ៍​បំពង​សំឡេង​ប្រើ Bluetooth គឺ Mi Bluetooth Speaker Mini ថ្ម​ជំនួយ Mi Power Bank 2 ​ដែល​មាន​កម្លាំង 10000mAh ​ក៏​ដូច​ជា Mi Power Bank 2 ​កម្រិត 20000mAh ជាដើម។

Mi Wi-Fi Repeater 2 ​អាច​ជា​អ្វី​ដែល​អ្នក​ចង់​បាន។ វា​ជា​អ្នក​ឯកទេស​បន្ត​សញ្ញា Wi-Fi ​ជាមួយ​ល្បឿន 300mAh អង់តែន ២ ប្រភេទ dual PCB antennas ហើយ Wi-Fi Repeater នេះ​អនុញ្ញាត​ឱ្យ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​អាច​ភ្ជាប់​មក​កាន់​វា ចំនួន ១៦ឧបករណ៍​ដំណាលគ្នា។ វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​មាន​ទំហំ​តូច លក្ខណៈ compact ​និង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដំឡើង​តាម​ជំហាន​ចំនួន៣។ តម្លៃ​របស់​វា គឺ ១៥ដុល្លារ ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី២០ មិថុនា​ស្អែក​នេះ។

Mi Bluetooth Speaker Mini ​គឺ​ជា​ឧបករណ៍​បំពង​សំឡេង​ទំហំ​ដ៏​តូច ឌីហ្សាញ​ស្រោប​ដោយ​លោហធាតុ​ព័ត៌មាន​ជុំវិញ​ដែល​មាន​រូបរាង​ជា​ស៊ីឡាំង និង​អាច​បើក​ស្ដាប់​បាន​រយៈពេល ៤ម៉ោង។ តម្លៃ​របស់​វា ប្រហែល ២០ដុល្លារ ដែល​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី២១ មិថុនា​ឆាប់ៗ​នេះ។

Mi Power Bank 2 ​ជា​ដុំ​ជំនួយ​ថ្ម​ស៊េរី​ថ្មី ថាមពល 10000mAh ផលិត​ដោយ​សារធាតុ​អាលុយមីញ៉ូម មាន​គុណភាព​ខ្ពស់ អាច​សាកថ្ម​ទូរស័ព្ទ ឬ​ថេប្លេត​បាន។ Power Bank ​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​កម្រាស់​ត្រឹម​តែ ១៤,១មិល្លីម៉ែត្រ​ប៉ុណ្ណោះ និង​ភ្ជាប់​មក​ជាមួយ​មុខងារ two-way fast charging។ វា​មាន​តម្លៃ ១៨ដុល្លារ ដែល​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី២០ ស្អែក​នេះ នៅ​លើ​គេហទំព័រ mi.com ហើយ​នឹង​មាន​លក់​នៅ​ Amazon និង Flipkart ​ចាប់ពី​ថ្ងៃ​ទី៧ កក្កដា ខែ​ក្រោយ។

ចំណែក Mi Power Bank 2 កម្រិត​ថ្ម 20000mAh នេះ​វិញ គឺ​ត្រូវ​បាន​ឌីហ្សាញ​ដោយ​សារធាតុ​ប៉ូលី​កាប៊ូណាត មាន​មុខងារ two-way fast charging មាន​រន្ធ output ​ចំនួន២ សម្រាប់​សាកថ្ម​ទូរស័ព្ទ និង​ថេប្លេត​បាន​ពីរ​ក្នុង​ពេល​តែមួយ។ វា​នឹង​មាន​លក់​ក្នុង​តម្លៃ ៣៤ដុល្លារ ចាប់ពី​ថ្ងៃ​២០ ស្អែក​នេះ លើ​ mi.com ​ហើយ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី៧ កក្កដា នៅ Amazon និង Flipkart៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s