​​លោក​ Eric Schmidt​អតីតCEOរបស់​Google​៖ ​​ធាតុ​សំខាន់​ពីរ​យ៉ាង​ ​​ដែល​​​កំណត់​ពី​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​ៗ​​



លោក​ Eric SchmidtអតីតCEOរបស់​Google​ ​និង បច្ចុប្បន្ន​​ជា​​​ប្រធាន​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Alphabet ​(ជា​ផ្នែក​​មួយ​របស់​ក្រុមហ៊ុន Google) ​​​បាន​​លើក​ឡើង​ថា ​មាន​​ភាព​ជោគជ័យ​របស់​មនុស្ស​ គឺ ​កើត​ចេញ​ពី​​ធាតុ​សំខាន់ៗ​​ពីរ​យ៉ាង​ ទី​មួយ​គឺ​ ​​ការ​តស៊ូ​ និង ទី២ គឺ​ចម្ងល់​។

​«​ការ​តស៊ូ​ គឺជា​កត្តា​មួយ​ដ៏​សំខាន់​ ​​ដើម្បី​ឆ្ពោះ​ទៅ​រក​សុភមង្គល​ និង ​​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​»។ ​​​លោក ​លោក​ Eric Schmidt​​បញ្ជាក់​ប្រាប់​សារព័ត៌មាន​CNBC​របស់​អាមេរិក​។ ​​​​​​លោក​បញ្ជាក់​ថា បើ​ទោះបី​ជា​មាន​ការ​លំបាក​ ឬ បញ្ហា​អ្វី​ក៏​ដោយ​ ដរាប​ណា​​អ្នក​​នៅ​តស៊ូ​ និង ​មិន​បោះបង់​ដោយ​ងាយ​នោះ ​អ្នក​នឹង​អាច​សម្រេច​បាន​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​។ ​ធាតុ​សំខាន់​មួយ​ទៀត​ ​ដែល​មិន​អាច​ខ្វះ​​បាន​នោះ​​គឺ​ ចម្ងល់​។

​​ចម្ងល់​នឹង​ជួយ​​​ឲ្យ​មនុស្ស​​អភិវឌ្ឍ​ខ្លួន​ពី​​​​សាមញ្ញជន​ ទៅ​ជា​ ​បុគ្គល​អស្ចារ្យ​បាន​ ព្រោះ​ថា ការ​ចង់​ចេះ​ចង់​ដឹង​នេះ​ហើយ​ ​ដែល​ធ្វើ​​​ឲ្យ​មនុស្ស​ម្នាក់ៗ​​កាន់​តែ​​​ខិតខំ​ស្រាវជ្រាវ និង ស្រាវ​រក​​ការ​ពិត​​ ដើម្បី​ស្រាយ​​មន្ទិល​របស់​ខ្លួន ដែល​ប្រៀប​ដូច​ជា​កាំបិត​ ដែល​កាន់​តែ​សំលៀង​កាន់​តែ​មុត​ល្អ​។ ​សូម​បញ្ជាក់​ថា Eric Schmidt​​បច្ចុប្បន្ន​នេះ​ មាន​​​ទ្រព្យ​សម្បត្តិ​ប្រមាណ​​ជាង​​១១​ពាន់​​លាន​ដុល្លារ​អាមេរិក ​​​​ហើយ​​​ជាប់​ចំណាត់ថ្នាក់​ទី​១១៩ ​ក្នុង​នាម​ជា​​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​​លោក​៕

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s