​កុំព្យូទ័រ​​ត្រកូល MateBook ចំនួន៣ ម៉ូដែល​ត្រៀម​ខ្លួន​ចរាចរ​លើ​ទីផ្សារ​ឆាប់ៗ​ តម្លៃ​ចាប់ពី ៧០០ដុល្លារ​​



​បន្ទាប់​ពី​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ស៊េរី MateBook ​នៅ​ក្នុង​ពិព័រណ៍ Computex ដើម​ឆ្នាំ​២០១៧ រួច​មក សប្ដាហ៍​នេះ ក្រុមហ៊ុន Huawei ​បាន​ប្រកាស​ពី​វត្តមាន​ឡេបថប​ថ្មី MateBook X, E និង D ​គឺ​អាច​ឱ្យ​អតិថិជន​កុម្ម៉ង់​តាម​អនឡាញ​បាន​ចាប់ពី​ថ្ងៃ​នេះ​ហើយ។ គេហទំព័រ​ដែល​អ្នក​អាច​ស្វែងរក ដើម្បី pre-order បាន មាន​ដូច​ជា Amazon និង Newegg ​ជាដើម ដែល​កំពុង​តាំង​លក់​ក្នុង​តម្លៃ​ចាប់ពី ៧០០ដុល្លារ។

កុំព្យូទ័រ​យួរដៃ​ស៊េរី​ចុងក្រោយ​របស់ Huawei ប្រចាំ​នៅ​អាមេរិក គឺ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី៧ ខែ​កក្កដា ខាង​មុខ​តទៅ ហើយ​ក៏​នឹង​ភ្ជាប់​ដោយ​ជម្រើស​លក្ខណៈ​សម្បត្តិ​ខុស​គ្នា អាស្រ័យ​លើ​តម្រូវការ​ចង់​បាន​របស់​អ្នក​ប្រើ។ សម្រាប់ Huawei MateBook E ​គឺ​មាន​ទំហំ​អេក្រង់ ១២អ៊ីញ ជា​ប្រភេទ​ថេប្លេត​ មាន​ជម្រើស​អង្គ​ប្រតិបត្តិ Kaby Lake-Y ​និង​ផ្ដល់​កម្រិត resolution 2160x1440px។

ជម្រើស CPU | RAM និង​តម្លៃ​សម្រាប់​ម៉ូដែល Huawei MateBook E ៖ • Core M3-7Y30/4GB/128GB តម្លៃ $800 • Core i5-7Y54/8GB/256GB តម្លៃ $1000 ជម្រើស CPU | RAM និង​តម្លៃ​សម្រាប់​ម៉ូដែល Huawei MateBook X ៖ • Core i5-7200U/8GB/256GB តម្លៃ $1100 • Core i7-7500U/8GB/512GB តម្លៃ $1300 ជម្រើស CPU | RAM សម្រាប់​ម៉ូដែល Huawei MateBook D ៖

• Intel Core i5-7200U, 8GB of RAM, និង​​ម៉ូដែល 1TB hard drive.

  ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Liliputing
X
5s