Lenovo Yoga 920 ឡេបថបបត់បាន ៣៦០ដឺក្រេ អេក្រង់ 4K touchscreen, CPU Core i7 ជំនាន់ 8th, RAM 16GB ថ្មកាន់ ១៥ម៉ោង
Lenovo ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានវត្តមាននៅក្នុងពិព័រណ៍ IFA ឆ្នាំ២០១៧ នេះដែរ។ ខែកញ្ញានេះ ជាពេលវេលាដ៏រំភើប និងទាក់ទាញសាធារណជនឱ្យមានការចាប់អារម្មណ៍មកលើផលិតផលថ្មីៗទាំងកុំព្យូទ័រ និងស្មាតហ្វូនស៊េរីថ្មីៗ និងទំនើបៗ។ ក្នុងនោះ Lenovo បានដាក់បង្ហាញកុំព្យូទ័រយួរដៃស៊េរីថ្មី ម៉ូដែល Yoga 920 ដ៏ទំនើបផងដែរ។ Yoga 920 មានអេក្រង់ទំហំ ១៣,៩អ៊ីញអេក្រង់ 4K display ហើយបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយរបស់ Intel គឺ 4-core Intel Core i7 ជំនាន់ទី៨។
ក្រឡេកមើលរូបរាងឌីហ្សាញលើ Yoga 920 គឺពិតជាពិសេស ស្ដើង ទាន់សម័យ ព្រមទាំងអាចឱ្យគេប្រើប្រាស់ក្នុងទម្រង់ជាថេប្លេតបានថែមទៀត ដោយសារវាត្រូវបានរចនាភ្ជាប់ដោយអេក្រង់អាចបត់បានមុំ ៣៦០ដឺក្រេបាន។ Yoga 920 មានកម្រាស់ត្រឹម ១៣,៩៥មមប៉ុណ្ណោះ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិលំអិតមាននៅលើ Yoga 920៖
Yoga 920 ជាLaptop ប្រើ touchscreen អេក្រង់ទំហំ ១៣,៩អ៊ីញ មានគែមអេក្រង់បញ្ឈរស្ដើងត្រឹម ៥មម។ អេក្រង់ IPS touchscreen អាចបត់បានក្នុងមុំ ៣៦០ដឹក្រេ ងាយស្រួលប្រើក្នុងទម្រង់ថេប្លេតបានផងដែរ។ តួរបស់វាផលិតពីអាលុយមីញ៉ូម គុណភាពខ្ពស់។ វាក៏បានភ្ជាប់មកជាមួយប៊ិច Lenovo Active Pen 2 ដែលអាចប្រើសម្រាប់ការងារសិល្បៈគំនូរបានងាយស្រួល។ អេក្រង់ Yoga 920 មានកម្រិត 1080 មានកម្លាំងថ្មប្រើបានរយៈពេល ១០,៨ម៉ោង ទៅ ១៥,៥ម៉ោង ហើយមានទម្ងន់ ១,៣៧គីឡូក្រាម៕
ដោយ៖ រឹទ្ធិរាជ ប្រភព៖ ubergizmo, lenovo