Bill Gates ​មួយ​​ថ្ងៃ​យ៉ាង​ហោច​ណាស់​រក​បាន​ ១១​លាន​ដុល្លារ​​ ទោះ​​លោក​មិន​ធ្វើ​អ្វី​ក៏​ដោយ​​



អស់​រយៈ​ពេល​ ២៣ ​ឆ្នាំ​ជាប់​ៗ​​គ្នា​ដែល​មហាសេដ្ឋី​​ Bill Gates ​​ស្ថិត​នៅ​លេខ​រៀង​ទី​មួយ​ក្នុង​ទស្សនាវដ្ដី​ Forbes ​ជា​ជនជាតិ​អាមេរិក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត។ ​​​​​បច្ចុប្បន្ន​ លោក​​មាន​ទ្រព្យ​សម្បត្តិ​​​​​​ដែល​គេ​រំពឹង​ទុក​​មាន​តម្លៃ​សុទ្ធ​ប្រហែល​ ៨៥,៥​​ពាន់​លាន​ដុល្លារ​​ នាំ​មុខ​​​​មិត្តភ័ក្ដិ​​​របស់​លោក​​ដែល​ជា​​មហា​សេដ្ឋី​​​​លំដាប់​​​លេខ​​២លើ​​លោក​បច្ចុប្បន្ន​គឺ​​​លោក​ Warren Buffett ដែល​​មាន​ទ្រព្យ​សម្បត្តិ​​សុទ្ធ​ប្រហែល​ ៧៥.៦​ ​ពាន់​លាន​ដុល្លារ។ ​ ​​​ បើ​តាម​ការ​គណនា​ពី​​គេហទំព័រ Gecko & Fly ដោយ​ផ្អែក​ទៅ​លើ​ការ​គណនា​លើ​ការ​រំពឹង​ទុក​​ចំណូល​ពី ការ​វិនិយោគ (Return on Investment) ដោយ​ស​ន្មត់​​អត្រាទទួល​បាន​ពី​ទ្រព្យសកម្ម (Asset Returns)​ និង​ការប្រាក់ទទួល​បាន​ពីការ​ប្រាក់ (Interest Compound)​​ ៥%​ លោក Bill Gates រក​ចំណូល​បាន ១៣០ដុល្លារ​ក្នុង​មួយ​វិនាទី ៧៨០០ដុល្លារ​ក្នុង​មួយ​នាទី ៤៦៨ ០០០​ដុល្លារ​ក្នុង​មួយ​ម៉ោង ១១ ២៣២ ០០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ៧៨ ៦២៤ ០០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ​៣៣៦ ៩៦០ ០០០​ដុល្លារ​ក្នុង​មួយ​ខែ និង​ ៤ ០៤៣ ៥២០ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕​
X
5s