ឡេបថប VAIO ថ្មីសមត្ថភាពខ្ពស់ ២ម៉ូដែលបំពាក់ Intel Core ជំនាន់ចុងក្រោយដល់ i7-8550U តម្លៃចាប់ពី $១៣៦៥
ក្រុមហ៊ុន Japanese PC របស់ជប៉ុននៅដើមឆ្នាំ២០១៨ នេះហាក់មានការផ្ដោតលើទីផ្សារកុំព្យូទ័រជាងមុន ដោយបានបញ្ចេញកុំព្យូទ័រស៊េរីថ្មី VAIO ដែលបានបំពាក់នូវឈីប Intel Core ជំនាន់ចុងក្រោយបង្អស់ 8th Gen Intel Core Processor។ Laptop ស៊េរីថ្មីបែងចែកជាពីរម៉ូដែលគឺ VAIO S11 និង S13 ដែលតម្លៃរបស់វាប្រហែល $1365 នៅពេលមានលក់។
កុំព្យូទ័រយួរដៃ VAIO S11 នេះ មានទម្ងន់ ១,៩ផោន និងមានអេក្រង់ទំហំ ១១,៦អ៊ីញកម្រិត 1920x1080px ហើយមានកម្លាំងថ្មអាចប្រើបានរយៈពេល ១៥ម៉ោងក្រោយសាកមួយពេញ។ រីឯម៉ូដែលធំជាងនេះ គឺ VAIO 13 វិញមានទម្ងន់ ២,៤ផោន និងមានអេក្រង់ទំហំ ១៣,៣អ៊ីញកម្រិត 1920x1080px ។ ជម្រើសអង្គប្រតិបត្តិមានចាប់ពី Intel Core i5-825s0U ឬ core i7-8550U quad-core CPUs ដែលគាំទ្រ RAM ទំហំដល់ 16GB និងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 1TB។ ឡេបថប VAIO ថ្មីទាំងពីរនេះ បានបំពាក់មកជាមួយរន្ធ USB 3.0 ចំនួន៣, រន្ធ HDMI ចំនួន១, រន្ធ SD Card, VGA, LAN និងតំណភ្ជាប់សម្រាប់ស្តង់ដារ 802.11ac Wi-Fi, Bluetooth 4.1។ ក៏មានតំណភ្ជាប់ 4G LTE ផងដែរ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ PC Watch : Liliputing