ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018​



បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភាពបច្ចេកវិទ្យារបស់ LG ត្រូវបាលេចរូបរាងឡើងនៅក្នុងអេក្រង់រាងកោង និងប៉ោងរបស់ទូរទស្សន៏ OLED។ បច្ចេកវិទ្យាអេក្រង់ LG OLED អាចបង្កើតភិចសែល (Pixels) ដោយខ្លួនឯងសម្រាប់ត្រួតពិនិត្យភាពភ្លឺច្បាស់នៃរូបភាព និងកំរិតគុណភាពរូបភាព ដោយគ្មានបែងចែកនូវប្រភពពន្លឺ ដែលធ្វើអោយការបង្ហាញមានលក្ខណៈច្បាស់ ស្រាល ស្តើង និងផ្លាស់ប្តួរបានយ៉ាងល្អ។ ជាមួយនិងបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ LG អាចផ្តល់ជូននូវ Frame OLED ដែលអាចបត់បែនគ្រប់រូបភាពទៅលើការងារអាជីវកម្ម B2B និងអាចផ្លាស់ប្តូរតាមការចង់បានសម្រាប់ការងារដូចជា៖ ការងារសិល្បៈ និងមុខងារឌីជីថលផងដែរ។ នៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏កគ្រឿងអេឡិចត្រូនិច CES 2018, អតិថិជនអាចទទួលបានបទពិសោធន៏ក្នុងការដើរទស្សនាក្នុងជ្រលងដែលមានប្រវែង 28 មែត្រ ជាមួយផ្ទាំង LG OLED ដែលមានរូបរាងច្រើនជាង 90 ខោងផត និងមាន Frame អេក្រង់ប៉ោងរហូតដល់ទៅ 156។ បច្ចេកវិទ្យា LG OLED បានបង្កើតអេក្រង់របស់ទួរទស្សន៏ប្រភេទថ្មី និងចុងក្រោយដ៏មហិមាដែលអាចផ្តល់ជូននូវរូបភាពយ៉ាងត្រចេះត្រចង់ ជាមួយនិងពណ៌រូបភាពខ្មៅដិតច្បាស់ ដែលមើលទៅហាក់បីដូចជាការទស្សនាខាងក្រៅផ្ទាល់ សូម្បីតែមើលពីចំហៀងក៏ដោយ។ នេះជាមោទនភាពរបស់ LG ដែលបច្ចេកវិទ្យា OLED របស់ខ្លួនមានសមត្ថភាពក្នុងការបើក ឬបិទភិចសែលដោយខ្លួនឯង ផ្តល់ជូននូវការទស្សនារូបភាពពិតៗ ដែលពំធ្លាប់មានពីមុនមក៕
X
5s