សាលាស៊ីងហ្គាពួរ SCIA មានកម្មវិធីសិក្សាពិសេសស្តង់ដាស៊ីងហ្គាពួរ ចាប់បើកទទួលសិស្សក្នុងប្រទេសកម្ពុជាឆាប់ៗនេះ​



ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) គឺជាសាលាដែលផ្តល់ការសិក្សាពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងជាសាលាតែមួយគត់ដែលផ្តល់នូវកម្មវិធីថ្នាក់មធ្យមសិក្សាបឋមភូមិដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិដែលរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សាបែបស៊ីងហ្គាពួរនិងខេមប្រ៉ីដ។ នៅស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) កម្មវិធីសិក្សាអប់រំផ្តោតទៅលើសមាសភាគសំខាន់ៗ ៥ រួមមាន៖ ការអភិវឌ្ឍការគិតពិចារណា សោភ័ណវិជ្ជា សីលធម៍ ការអប់រំកាយ និងការអភិវឌ្ឍន៏សង្គម។ ដោយទទួលបានការគាំទ្រពីកម្មវិធីទេពកោសល្យសាលាក្នុងផ្នែកសហគ្រិនភាពនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ កម្មវិធីសិក្សាត្រូវបានបង្រៀនតាមបែបគរុកោសល្យផ្សេងៗ ដែលអាចឲ្យសិស្សរបស់យើងមានជំនាញនិងចំណេះដឹងសម្រាប់យុគសម័យនៃសាកលភាវូបនីយកម្មបច្ចុប្បន្ន។ អគារសិក្សាដ៏សំបូរបែបរបស់ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃអគារវ័នផាក ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ។ យើងនឹងទទួលសិស្សជំនាន់ទីមួយនាខែសីហា ឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) នឹងចូលរួមបង្ហាញខ្លួនលើកទី១នៅក្នុងកម្មវិធីពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៥ ដែលជាកម្មវិធីតាំងបង្ហាញផលិតផលកុមារដ៏ធំមួយនៅកម្ពុជា ជាម្ចាស់ឧបត្ថម្ភធំសម្រាប់កម្មវិធីរយៈពេល២ថ្ងៃនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤-២៥ មីនា ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា។ ជាងនេះទៅទៀត ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) នឹងចែករំលែកសកម្មភាពកម្សាន្តជាច្រើនដល់ក្មេងៗកុមារដូចជា ការលេងល្បែងប្រជ្ញា បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងកម្មវិធីប្រកួតផ្សេងទៀតនៅលើឆាកពិព័រណ៍កុមារជាមួយនឹងការផ្ដល់រង្វាន់ពិសេសជាច្រើន។ កុំភ្លេចនាំកូនៗរបស់អ្នកមកទស្សនាស្តង់សាលាស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីសិក្សាដែលមានទីតាំងនៅមុខឆាកពិព័រណ៍លើកទី៥ ក្នុងអគារពិព័រណ៍កោះពេជ្រ នៅថ្ងៃសៅរ៍-អាទិត្សសប្តាហ៍នេះ។ https://www.facebook.com/events/2052676298325777/ https://www.facebook.com/events/527964330898107/
X
5s