កម្ពុជាជាប្រទេសមួយក្នុងចំណោម ៦ប្រទេសក្នុងពិភពលោក ត្រូវបានជ្រើសរើសដោយ UEFA និង HEINEKEN®​



រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែមីនា ប្រទេសកម្ពុជាមានកិត្តិយសពិសេសក្នុងនាមជាប្រទេសមួយក្នុងចំណោម ៦ប្រទេសនៅក្នុងពិភពលោក ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។ ក្រុមហ៊ុនស្រាបៀរ Heineken®ប្រចាំកម្ពុជាបានប្រកួតប្រជែងជាមួយបណ្តាប្រទេសជាង ១៩២ ដើម្បីដណ្តើមយកឱកាសធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League។ ដោយសារតែមានការគាំទ្រយ៉ាងច្រើនចំពោះកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League និងដោយសារសេដ្ឋកិច្ចកំពុងអភិវឌ្ឍឆាប់រហ័សរបស់ប្រទេសកម្ពុជាក៏ដូចជាមានតំបន់ទេសភាពសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ប្រទេសនេះត្រូវបានជាប់ជាប្រទេសបេក្ខភាពដ៏ស័ក្តិសមឥតខ្ចោះសម្រាប់កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឆ្នាំនេះ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ នេះ ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។ កម្មវិធីដំណើរទេសចរណ៍រយៈពេលបីថ្ងៃត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយកម្មវិធីនេះនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់"។ ដោយសារតែកម្មវិធីកីឡាបាល់ទាត់អន្តរជាតិមិនដែលធ្លាប់ធ្វើឡើងនៅក្នុងប្រទេសនេះពីមុនមក ស្រាបៀរ Heineken® មានកិត្តិយសណាស់ក្នុងការផ្តល់នូវឱកាសនេះជូនដល់អ្នកគាំទ្របាល់ទាត់កម្ពុជា និងកីឡាករកម្ពុជាដែលមានទេពកោសល្យ ដែលពួកគេមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។ ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ
X
5s