Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត!​



ក្រៅពី​វត្តមាន​ស្មាតហ្វូន​ថ្មី Mi MIX 2S ​ហើយ​នោះ ក្រុមហ៊ុន Xiaomi ថែមទាំង​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ Gaming Laptop ​ស៊េរី​ថ្មី​របស់​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ​ផង​ដែរ ដែល​មាន​ឈ្មោះ Xiaomi Mi Gaming Laptop ។ ​កុំព្យូទ័រ​យួរដៃ Xiaomi Mi ​ត្រូវ​បាន​ផលិត​ឡើង​បំពាក់​ទៅ​ដោយ​សមត្ថភាព​ខ្ពស់​សម្រាប់​តម្រូវការ​អ្នក​លេងហ្គេម​ពោល​វា​គឺ​ជា Gaming Laptop ​ដែល​ប្រើ​ឈីប Intel Core ជំនាន់​ចុងក្រោយ ​អម​ដោយ RAM ​ស្តង់ដារ dual channel DDR4 ​ទំហំ 16GB ។ កុំព្យូទ័រ​ហ្គេម​ត្រកូល MI ​នេះ មាន​អេក្រង់ ១៥,៦អ៊ីញ ​ប្រើ​ក្រាហ្វិក NVIDIA GeForce GTX 1060 និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ 256GB ​ប្រភេទ SSD និង Hard Drive ធម្មតា​ទំហំ 1TB ។ ​កុំព្យូទ័រ Mi Gaming Laptop ​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​រូបរាង​ឌីហ្សាញ​ស្លីម អម​ដោយ​ keyboard ​មាន​ភ្លើង ១៦លាន​កូល័រ​ចែក​ជា ៤​ផ្នែក និង​ជា​ក្ដារ​ចុច anti-ghosting ​ជាមួយ​គ្រាប់ key ចំនួន៣០ ​នឹង​ផ្ដល់​ផាសុកភាព​សម្រាប់​ការ​កម្សាន្ត​ហ្គេម។ Key ​ប្រូក្រាម​ចំនួន៥ ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង ងាយស្រួល​ក្នុង​ការ​ចុច​បញ្ជា​បាន​រហ័ស ​ជាមួយ​មុខងារ​សំខាន់ៗ។ កុំព្យូទ័រ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ប្រភេទ​កង្ហារ 12v cooling fan និង​កង្ហារ៤ ទៀត​សម្រាប់​បំភាយ​កម្ដៅ​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ក្រុមហ៊ុន Xiaomi ​នឹង​ចេញ​លក់ Gaming Laptop ថ្មី​របស់​ខ្លួន​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី១៣ ខែ​មេសា​ខាង​មុខ ជាមួយ​តម្លៃ​ប្រហែល ៩៥៥ដុល្លារ​អាមេរិក៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Xiaomi
X
5s