ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 0៦ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានរៀបចំកម្មវិធីដ៏ធំមិនធ្លាប់មានពីមុនមកដែលមានឈ្មោះថា កម្មវិធី ABC EXCEPTIONAL NIGHT នៅផ្សាររាត្រី Jet’s Container ក្នុងគោលបំណងផ្តល់ជូនបទពិសោធន៍ដ៏ល្អឯកដល់អតិថិជនជាច្រើន។ បន្ទាប់ពីកម្មវិធីជប់លៀងដ៏ធំនៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃទី ០៥ ខែមេសា ស្រាបៀរ ABC អិចស្ត្រាស្តោត មិនបានបង្អង់យូរឡើយដោយពាំនាំនូវបទពិសោធន៍ដ៏ល្អឯកជូនដល់អតិថិជន។ កម្មវិធី ABC EXCEPTIONAL NIGHT បានចាប់ផ្តើមតាំងពីម៉ោង ៧ យប់ រហូតដល់ម៉ោង ១១ យប់ ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា និងក្រុមតារាបង្ហាញម៉ូតរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត មិនត្រឹមតែប៉ុណ្ណោះអតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត បានភ្លក់នូវរសជាតិថ្មីពីការលាយបញ្ចូលគ្នា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍ ហើយនិងនាំផ្លូវអ្នករាល់គ្នាឆ្ពោះរកឧត្តមភាពដ៏ល្អឯក។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង 57 Pub ថ្ងៃទី ១១ ខែមេសា ខាងមុខនេះដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា។ សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីរាត្រីពិសេសនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។
X
5s