​Oppo A3 ​ស្មាតហ្វូន​អេក្រង់​ឆក​​ស៊េរី​ថ្មី​​របស់ Oppo ទើប​បង្ហាញ​ខ្លួន​ជាមួយ​តម្លៃ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​ហើយ​



Oppo A3 ​អេក្រង់ ៦,២អ៊ីញ LCD ​អេក្រង់ Full HD+ ​ជាមួយ​សមាមាត្រ 19:9 aspect ratio។ វា​ជា​ស្មាតហ្វូន​អេក្រង់​ឆក notch ទី៣ ​បន្ទាប់​ពី F7 និងស៊េរី ppo R15 ដែល​ក្រុមហ៊ុន​ចិន​នេះ បាន​បង្ហាញ​កាលពី​ខែ​មីនា

Oppo A3 ​បំពាក់​ដោយ​ឈីប​ប្រភេទ Octa-Core ​ល្បឿន 2GHz ​និង​មាន RAM 4GB ​និង​មាន​អង្គ​ចងចាំ​ធំ​រហូត​ដល់ 128GB។

​ប្រសិន​បើ​អ្នក​ត្រូវការ​មេម៉ូរី​បន្ថែម អ្នក​ក៏​អាច​ប្រើ microSD ​បាន​ផង​ដែរ។ Oppo A3 ​មាន​កាមេរ៉ា​មុខ​ទំហំ 8MP រីឯ​ខាង​ក្រោយ​ទំហំ 16MP។ ស្មាតហ្វូន​ឆក​ទី៣ របស់ Oppo នេះ​ប្រើ​ផ្ទៃ​សូហ្វ៊ែរ Color OS 5.0 ​ផ្អែក​ដោយ Android 8.1 Oreo ​និង​មាន​ពណ៌ ៤ជម្រើស​គឺ​ពណ៌ ក្រហម ផ្កាឈូក ប្រាក់ និង​ពណ៌​ខ្មៅ។ តម្លៃ Oppo A3 ចាប់ពី​តម្លៃ ២០៩៩យន់ ឬ​ប្រហែល ៣៣២ដុល្លារ៕

  សូម​អាន៖ ស្មាតហ្វូន Oppo F7 ទើប​សម្ពោធ​ផ្លូវការ រាងរៅ​​ស្ទើរ​បេះបិទ​នឹង Vivo V9 ថែមទាំង​មាន Face Unlock និង AI ទៀត   ​ដោយ៖ រឹទ្ធិរាជ
X
5s