នរណាចង់ខុស?​ បើអ្នកមិនចង់បង្កើតកំហុសទេ ចូលអានអត្ថបទនេះ !​



សួរថា កំហុស នរណាចង់បង្កើតវាឡើង? តែកំហុសនៅតែមានជាប្រចាំ កំហុសនោះតិចឬច្រើនអាស្រ័យលើយើងទេ សូមចាំថា កំហុសនឹងកើតមាននៅពេលដែលយើងបានធ្វើសកម្មភាពអំពីរឿងណាមួយ ចំពោះអ្នកដែលមិនបានធ្វើអ្វីមួយសោះមានន័យថា ពួកគេខ្លាចខុស ដូច្នេះភាគច្រើនក្រុមមនុស្សទាំងនេះរាល់សកម្មភាពទាំងឡាយគឺមិនងាយនឹងទទួលជោគជ័យទេ។

ជាទូទៅមនុស្សគ្រប់គ្នា តែងមានកំហុសចាស់ៗ ជាច្រើនដែលចង់ផ្លាស់ប្ដូរ តែពួកគេហាក់ដូចជាមិនអាចកែប្រែបាន១០០ភាគរយនោះទេ នូវអ្វីដែលគេចង់កែប្រែនោះ។ ការផ្លាស់ប្ដូរកំហុសទាំងនោះ អាចជារឿងពិបាក ហើយវាត្រូវការពេលវេលាយូរទៀត ដើម្បីកែប្រែ និង រៀនសូត្រពីវាអោយបានច្រើន។ តើអ្នកគួរធ្វើយ៉ាងណាទៅទើបអាចកែប្រែកំហុសឲ្យបានលឿន ហើយទទួលបានលទ្ធផលដែលអ្នកចង់បាន?

១) ត្រូវតែសិក្សាពីកំហុសដែលធ្លាប់មាននោះ៖ ការបង្កើតកំហុសពេលខ្លះក៏ជារឿងល្អដែរ ព្រោះថា អ្នកអាចទទួលបានចំណេះដឹងដែលមិនងាយនឹងបំភ្លេចបានពីវា។ ត្រូវរៀនសិក្សាឲ្យច្បាស់ពីកំហុសដែលអ្នកធ្លាប់ធើ្វនោះ តើវាល្អទេ បើអ្នកនៅតែធ្វើវាឲ្យកើតមានឡើងរហូតនោះ? បើអ្នកស្វែងរក ផ្លូវមួយ ចាកចេញពីកំហុសពីមុន ដែលអ្នកធ្លាប់ធ្វើបានហើយ នោះ អ្នកត្រូវព្យាយាមអនុវត្តទម្លាប់ថ្មី ឲ្យញឹកញាប់ដើម្បីកុំឲ្យទម្លាប់ចាស់ នៅតែកើតមានទៀត។

២) ត្រៀមខ្លួនផ្លាស់ប្ដូរទម្លាប់ចាស់ៗ៖ អ្នកគួរស្វែងរកទម្លាប់ចាស់ៗ ណាដែលអ្នកមិនចង់ឲ្យកើតមានទៀត។ បន្ទាប់មកជ្រើសរើស ទម្លាប់ថ្មីដែលធ្វើឲ្យជីវិតអ្នកល្អជាងពេលមុន។ ពេលអ្នកចាប់ផ្ដើមអនុវត្តទម្លាប់ថ្មីហើយនោះ ចូរអ្នកកុំបារម្ភ ថា កំហុសចាស់កើតមានឡើងទៀតអី ព្រោះថា អ្នកបានផ្ដល់ឱកាសឲ្យខ្លួន ឯង កែប្រែវាបានរួចរាល់ហើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s