Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!​



Cambodia Green Will Festival 2018 (កម្មវិធីឧត្តមឆន្ទៈបៃតង) គឺជាព្រឹត្តិការណ៍ ដែលនាំយកនិងប្រមូលផ្តុំអ្នកបរិស្ថានវិទ្យា, អ្នកដឹកនាំអាជីវកម្មមេត្រីភាពបរិស្ថាន, វិស័យឯកជន, អង្គការមិនរកប្រាក់ចំណេញ, អ្នកអប់រំនិងសិស្សដែលមានចំណាប់អារម្មណ៍អំពីបរិស្ថានតាមរយៈ ការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG) ដែលនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ រួមបញ្ចូលការជិះកង់ (Bike mission) និងសិក្ខាសាលា (Workshop)។     គោលបំណងនៃកម្មវិធីរបស់យើងគឺ ចង់រៀនចែករំលែក និងបង្ហាញការកាត់បន្ថយ និងដំណោះស្រាយដើម្បីប្រយុទ្ធ បម្រែបម្រួលអាកាសធាតុ ជាពិសេសចង់ឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនៅគំនិតពណ៌បៃតង និងអនុវត្តន៍វាទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួលការអប់រំ, ត្រូវបានជូនដំណឹង និងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់មាតាផែនដីរបស់យើង។ កម្មវិធីនេះផងដែរ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ៈ៣០នាទីព្រឹក ដល់ វេលាម៉ោង ៥ៈ០០ ល្ងាច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិុនល្បីៗ ដែលមកពីស្ថាប័នធំៗ ខុសៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកកម្មវិធីឧត្តមឆន្ទៈបៃតងនេះដំណើរការទៅបានអាស្រ័យលើអ្នកឧបត្ថម្ភនិងការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត (Scholar Library), សហការដោយសមាគមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Student Association of Institute of Technology of Cambodia), ក្រុមយុវជនអេកូយុវទូត (Young Eco Ambassador) និងមូលនិធិហេនរេចបូល (Heinrich Boll Foundation) ប្រចាំប្រទេសកម្ពុជា ព្រមទាំងការសហការចូលរួមពីដៃគូជាច្រើនទៀតផងដែរ។ បញ្ជាក់ផងដែរ ការចូលរួមក្នុងកម្មវិធីនេះលោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ ជាពិសេសព្រមទាំងមានការអញ្ជើញចូលរួមពីតារាចម្រៀងកិត្តិយសដ៏វ័យក្មេង ស្រស់ស្អាត សង្ហា និងល្បីល្បាញពីររូប ដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាគឺ កញ្ញា ចិត្ត កញ្ចនា និង លោក សាយ (Sai) ៕   តោះនៅចាំអីទៀត !!!
X
5s