អ្វីទៅជា "ប្រាជ្ញាសិប្បនិម្មិត (Artificial Intelligence ហៅកាត់ថា AI"? តោះជួបជាមួយ Spark.3 ទាំងអស់គ្នា​



ចង់ដឹងទេ ឆ្នាំនេះ Spark.3 នឹងនាំយកប្រធានបទអ្វីមកនិយាយ?  ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីរបស់ Spark.3 ដែលនឹងលើកយកប្រធានបទមួយដែលថ្មី​ ប្លែក ពុំធ្លាប់មានពីមុខមក គឺជជែកអំពី "ប្រាជ្ញាសិប្បនិម្មិត និង អនាគតការងារក្នុងយុគសម័យបច្ចេកវិទ្យា" ឬ ‘‘Artificial Intelligence and Future Career”។  តាមរយៈការសិក្សាស្រាវជ្រាវ អ្នកប្រាជ្ញល្បីៗមួយចំនួន បានបង្ហាញការព្រួយបារម្ភ ពីអនាគតការងាររបស់មនុស្សក្នុងយុគសម័យបច្ចេកវិទ្យា AI នេះ។ ដើម្បីបញ្ច្រាបចំនេះដឹងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យ AI អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ បានក្លាយជាប្រធានបទក្នុងកម្មវិធី របស់យើង។ តើអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីកម្មវិធី SPARK.3? លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីពីបច្ចកវិទ្យា AI និង ជាពិសេសរបៀបត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ក្នុងសម័យបច្ចេកវិទ្យា AI តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនល្បីៗ ពោរពេញទៅដោយបទពិសោធន៍ និងសមត្ថភាពមកចូលរួមបកស្រាយ។ បន្ថែមពីនេះទៅទៀត យើងក៏មានកិច្ចពិភាក្សា វែកញែកពីប្រធានបទ ពីសំណាក់វាគ្មិនកិត្តិយស ជាច្រើនរូបដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ ហើយកម្មវិធីក៏មានការសម្ដែងដ៏កក្រេីកអង្រួនបេះដូង ពីសំណាក់តារាសិល្បៈក្នុងព្រះរាជាណាចក្រកម្ពុជាផង រួមជាមួយនឹងការចាប់រង្វាន់តូចនិងរង្វាន់ធំផងដែរ។ ជាមួយគ្នានេះដែរ កម្មវិធីនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១ៈ០០ រសៀល ដល់ ម៉ោង ៥ៈ០០ ល្ងាច ទីតាំង មជ្ឈមណ្ឌលសហប្រតិបត្តការ កម្ពុជា-កូរ៉េ ដែលហៅកាត់ថា (CKCC) ៕ សូមកុំភ្លេច ចូលរួមក្នុងកម្មវិធី SPARK.3 ជាមួយនិងការចំណេញទ្វេដង! រូសរាន់ឡេីង កុំឲ្យឧ៌កាសនេះកន្លងផុតទៅ។
X
5s