ការសិក្សាស្រាវជ្រាវ៖ ខ្យល់កខ្វក់ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើភាពឆ្លាតវៃរបស់អ្នក​



ក្នុងទីក្រុងដែលមានខ្យល់កខ្វក់ ធ្វើឲ្យអ្នកពិបាកក្នុងការដកដង្ហើម។ ឡានបង្កឲ្យមានផ្សែងនិងភាគល្អិតតូចៗនៅលើដងផ្លូវ។ ផ្សែងចេញមកពីរោងចក្របង្កឲ្យមានផ្សែងពេញមេឃ។ ក្នុងរដូវក្ដៅ ភាគល្អិតតូចៗត្រូវបម្លែងទៅជាឧស្ម័នអូសូនគ្រោះថ្នាក់។ ផ្សែងពុលទាំងនេះមិនត្រឹមតែធ្វើឲ្យស្ទះសួតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ទៅដល់ខួរក្បាលរបស់អ្នកថែមទៀត។

បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយក្នុងទិន្នានុប្បវត្តិ Proceeding of the National Academy of Science ភាពរ៉ាំរៃក្នុងការប្រឈមមុខទៅនឹងខ្យល់ពុលធ្វើឲ្យមានឥទ្ធិពលអាក្រក់ទៅលើខួរក្បាល ដែលបញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរទៅៗក្នុងជីវិតរស់នៅរបស់អ្នក ជាពិសេសធ្វើឲ្យមានហានិភ័យដូចជា ភាពមិនប្រក្រតីនៃស្មារតី និងជំងឺ Alzheimer ដែលប៉ះពាល់ទៅដល់ការចងចាំ ការគិតពិចារណា និងអាកប្បកិរិយា។ អ្នកដឹងហើយថាការប្រឈមទៅនឹងខ្យល់កខ្វក់អាចកាត់បន្ថយអាយុរបស់អ្នក ប៉ះពាល់ដល់កុមារ និងធ្វើឲ្យប៉ះពាល់ទៅដល់ការវិវឌ្ឍរាងកាយនិងខួរក្បាលថែមទៀតផង។

ខ្យល់កខ្វក់ជះឥទ្ធិពលលើជីវិតរបស់អ្នក ក្នុងការសិក្សាចុងក្រោយ ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យពីការធ្វើការវាស់ស្ទង់ថ្នាក់ជាតិដែលបានធ្វើការសិក្សាទៅលើទីប្រជុំជនចំនួន ១៦២ ក្នុងប្រទេសចិនចាប់ពីឆ្នាំ ២០១០ ទៅដល់ឆ្នាំ ២០១៤ ហើយបានធ្វើការប្រៀបធៀបលទ្ធផលទាំងនោះទៅនឹងទិន្នន័យផ្លូវការ។ តាមរយៈការធ្វើការសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ អ្នកសិក្សាស្រាវជ្រាវបានរកឃើញពីផលប៉ះពាល់ទៅលើពិន្ទុតេស្តទៅលើការនិយាយ និងគណិតវិទ្យា។

ក្រុមអ្នកសិស្សាស្រាវជ្រាវអាចរកឃើញពីភាពខុសគ្នារវាងពិន្ទុរបស់មនុស្សដែលរស់នៅក្នុងតំបន់មានខ្យល់កខ្វក់ និងតំបន់ដែលមិនមានខ្យល់កខ្វក់។ ជាសរុប អ្នកសិក្សាស្រាវជ្រាវបានរកឃើញថាខ្យល់ពុលធ្វើឲ្យប៉ះពាល់ទៅលើពិន្ទុធ្វើតេស្ដទៅលើជំនាញនិយាយ ជាជាងពិន្ទុគណិតវិទ្យា។ ហើយវាមានផលប៉ះពាល់ទៅលើបុរសច្រើនជាងស្រ្តី។ អ្នកសិក្សាស្រាវជ្រាវបានបង្ហាញថាការខ្យល់កខ្វក់មានផលប៉ះពាលទៅលើតំបន់មួយចំនួននៃខួរក្បាលដែលមានឥទ្ធិពលទៅលើតេស្ដផ្នែកនិយាយ។ ប្រសិនបើប្រជាជនក្នុងទីក្រុងទាំងនោះក្នុងប្រទេសចិនរស់នៅក្នុងតំបន់ដែលមានស្តង់ដារខ្យល់កខ្វក់ល្អ អ្នកសិក្សាស្រាវជ្រាវបានទស្សទាយថាអាចនឹងមានលទ្ធផលនៃពិន្ទុធ្វើតេស្ដល្អ។

អ្នកដឹងហើយថាមានហេតុផលជាច្រើនដែលមានការព្រួយបារម្ភអំពីកខ្វក់ខ្យល់ជាទូទៅ ដែលបង្កឲ្យមានជំងឺសួតនិងបេះដូង រហូតដល់ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ និងបង្កផលប៉ះពាល់ទៅដល់សុខភាពជាច្រើនទៀតផង៕

ដោយ៖ លង់ វណ្ណៈ

X
5s