គួរដឹងអ្វីខ្លះពី “ប្រាជ្ញាសិប្បនិម្មិត (Artificial Intelligence ហៅកាត់ថា AI)” ?​



មួយរយៈពេលក្រោយមក តាមការសិក្សាស្រាវជ្រាវ អ្នកប្រាជ្ញល្បីៗមួយចំនួន បានបង្ហាញការព្រួយបារម្ភ ពីអនាគតការងាររបស់មនុស្សក្នុងយុគសម័យបច្ចេកវិទ្យា AI នេះ។ ដើម្បីបញ្ច្រាបចំនេះដឹងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យ AI អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យនេះ តើក្នុងនាមជាយុវជន ត្រូវធ្វើដូចម្តេច?

 

ជាទូទៅមានមនុស្សជាច្រើនដឹងអំពី AI តែ មិនដឹងទេថា AI ពិតជាសំខាន់ក្នុងពេលបច្ចុប្បន្ន។ តើ AI នោះជាអ្វី ? សំខាន់យ៉ាងដូចម្តេច? ភាពឆ្លាតវៃសប្បនិម្មិត (Artificial Intelligence=AI) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលផ្ដោតទៅលើការបង្កើតនូវម៉ាស៊ីនវ័យឆ្លាតវៃដែលអាចធ្វើការនិងឆ្លើយតបដូចទៅនឹងមនុស្ស។ ឬក៏អាចថាម្យ៉ាងទៀតបានថា ភាពឆ្លាតវៃសប្បនិម្មិតគឺជាការធ្វើឲ្យកុំព្យូទ័រ (Computer) មនុស្សយន្ត (Robot) ឬកម្មវិធីសូហ្វែ (Software) អាចគិតដោយភាពឆ្លាតវៃ ដូចទៅនឹងការគិតរបស់មនុស្ស។

 

វាត្រូវបានបង្កើតឡើងដោយការសិក្សាទៅលើរបៀបដែលមនុស្ស គិត រៀន សម្រេចចិត្ត ធ្វើការដោះស្រាយបញ្ហា ហើយយកលទ្ធផលទាំងនេះទៅសិក្សាលើការអភិវឌ្ឍកម្មវិធីឆ្លាតវៃ។ បញ្ញាសប្បនិម្មិត បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា។ ចំណុចសំខាន់នៃភាពឆ្លាតវៃសម្បនិមិត្ត (IA) រួមចញ្ចូលដោយការសរសេរកូដកុំព្យូរទ័រដើម្បីដោះស្រាយនូវលក្ខណៈមួយចំនួនដូចជា ចំណេះដឹង ការស្វែងរកហេតុផល ការដោះស្រាយបញ្ហា សមត្ថភាពយល់ដឹង ការសិក្សា ការរៀបចំគម្រោង និងសមត្ថភាពគ្រប់គ្រង និងផ្លាស់ប្ដូររបស់របរផ្សេងៗ ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ SPARK បានរៀបចំកម្មវិធីមួយឡើងក្រោមប្រធានបទ “ប្រាជ្ញាសិប្បនិម្មិត និង អនាគតការងារក្នុងយុគសម័យបច្ចេកវិទ្យា” ឬ ‘‘Artificial Intelligence and Future Career” ហើយនេះក៏ជាកម្មវិធីលើកទី៣ ផងដែរ របស់ SPARK។

 

កម្មវិធីដ៏កម្រ និង ពិសេសបំផុតនេះ បាននាំយកវិគ្មិនដ៏ល្បីៗជាច្រើនរូប មកចែករម្លែកទៅកាន់អ្នកស្តាប់ប្រមាណជាង ៤០០នាក់ អំពីបទពិសោធន៍របស់ខ្លួនដែលធ្លាប់ឆ្លងកាត់និងយល់អំពីបច្ចេកវិទ្យាមួយនេះ។ យើងឃើញថាទោះបីជាអ្នកចូលរួមនៅមានកម្រឹតក៏ដោយ ក៏កម្មវិធីនៅតែប្រព្រឹត្តទៅដល់ទីបញ្ចប់ ស្របតាមអ្វីដែលបានគ្រោងទុកដដែរ ប៉ុន្តែអនុសាស្រ្តរបស់វាគ្មិនទាំងអស់ ចង់ជំរុញដល់អ្នកទស្សនាថា សម័យនេះជាសម័យ បច្ចេកវិទ្យា (Technology) ជឿនលឿនហើយ ដូច្នេះប្រសិនបើយុវជន មិនទាន់បានរៀនឫ មិនចង់រៀនអំពីបច្ចេកវិទ្យានេះក៏ដោយគឺ សុំត្រឹមតែ យកចិត្តទុកដាក់និងមានការយល់ដឹងអំពីវាឲ្យបានច្រើន ដើម្បីដើរឲ្យទាន់ពិភពលោក ទោះជាយ៉ាងណា ក៏ Spark នៅតែចង់ជំរុញឲ្យយុវជនទាំងអស់ងាកមកមើលអំពីវិស័យ បច្ចេកវិទ្យានេះ ឫ ប្រាជ្ញាសប្បនិម្មិត ដែលហៅថា AI ផងដែរ។

X
5s