​ត្រឹម​រយៈពេល​ពេញ​មួយ​ឆ្នាំសោះ មហាសេដ្ឋី​ ៣០​រូប​នេះ​​រក​ចំណូល​បាន​​ខ្ទង់​ពាន់​លាន​ដុល្លារ​



បើ​យោង​តាម​ជំរឿន​ទ្រព្យសម្បត្តិ​​របស់​មហាសេដ្ឋី​​ពិភពលោក​ប្រចាំ​ឆ្នាំ ២០១៨ (Wealth-X's 2018 Billionaire Census) ​បាន​រក​ឃើញ​ថា កំណើន​មហាសេដ្ឋី​មាន​ការ​កើន​ឡើង​ក្នុង​កំណត់ត្រា​ខ្ពស់​បំផុត​មួយ ហើយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​កើន​ឡើង ២៤% កាល​ពី​ឆ្នាំ​ទៅ។

 

នេះ​បាន​បញ្ជាក់​ថា អ្នកមាន​កាន់តែ​មានៗ​ទៅ ហើយ​មានតែ​មហាសេដ្ឋី​​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា ទ្រព្យសម្បត្តិ​របស់​ខ្លួន​​ដ៏​ច្រើន​មហាសាល​ទាំង​នោះ​បាន​មក​ពី​ណា​ខ្លះ។ ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ៣០​រូប​ដែល​រក​ចំណូល​បាន​ខ្ទង់​ពាន់​ដុល្លារ​ដោយ​ប្រើ​ពេល​ត្រឹមតែ​មួយ​ឆ្នាំ ២០១៨ តែប៉ុណ្ណោះ៖

 

៣០.មហាសេដ្ឋី​អាមេរិក Bill Gates រក​បាន ៤​ពាន់​លាន​ដុល្លារ

 

 

២៩.មហាសេដ្ឋី​អាល្លឺម៉ង់​លោក​ស្រី Susanne Klatten រក​បាន ៤,៦ ពាន់​លាន​ដុល្លារ
២៨.មហាសេដ្ឋី​​អាល្លឺម៉ង់​លោក Georg Schaeffler រក​បាន ៤,៦ ពាន់​លាន​ដុល្លារ
២៧.មហាសេដ្ឋី​​ហុងកុង​លោក Lee Shau Kee រក​​បាន ៥,៩ ពាន់​លាន​ដុល្លារ
២៦.មហាសេដ្ឋី​អាមេរិក​លោក​ Larry Ellison រក​បាន ៦,៣ ពាន់​លាន​ដុល្លារ
២៥.មហាសេដ្ឋី​ហុងគ្រី​ដើម​កំណើន​អាមេរិក​លោក Thomas Peterffy រក​បាន ៦,៥ ពាន់​លាន​ដុល្លារ

 

 

២៤.មហាសេដ្ឋី​បារាំង​លោក Serge Dassault រក​បាន ៦៥ ពាន់​លាន​ដុល្លារ
២៣.មហាសេដ្ឋី​អាមេរិក​លោក​ Sergey Brin រក​បាន ៧,៧ ពាន់​លាន​ដុល្លារ
២២.មហាសេដ្ឋី​​ចិន​លោក He Xiangjian រក​បាន ៧,៨ ពាន់​លាន​ដុល្លារ
២១.មហាសេដ្ឋី​ចិន​លោក Lui Che Woo រក​បាន ៨ ពាន់​លាន​ដុល្លារ
២០.មហាសេដ្ឋី​អាមេរិក​លោក Larry Page​ រក​បាន ៨,១ ពាន់​លាន​ដុល្លារ

 

 

១៩.មហាសេដ្ឋី​​អាមេរិក​លោក Sheldon Adelson រក​បាន ៨,១ ពាន់​លាន​ដុល្លារ
១៨.មហាសេដ្ឋី​អាមេរិក​លោក ​Steve Ballmer រក​បាន ៨,៤ ​ពាន់​លាន​ដុល្លារ
១៧.មហាសេដ្ឋី​​​អាមេរិក​លោក Warren Buffett រក​បាន ៨,៤ ពាន់​លាន​ដុល្លារ
១៦.មហាសេដ្ឋី​​អូទ្រីស​លោក Dietrich Mateschitz រក​បាន ៩,៦ ពាន់​លាន​ដុល្លារ
១៥.មហាសេដ្ឋី​​ចិន​លោក Jack Ma រក​បាន ១០,៧ ពាន់​លាន​ដុល្លារ

 

 

១៤.មហាសេដ្ឋី​បារាំង​លោក Francois Pinaul រក​បាន ១១,៣ ពាន់​លាន​​ដុល្លារ
១៣.មហាសេដ្ឋី​​អាមេរិក​លោក​  David Koch រក​បាន ១១,៧ ពាន់​លាន​ដុល្លារ
១២.មហាសេដ្ឋី​​អាមេរិក​លោក Charles Koch រក​បាន ១១,៧ ពាន់​លាន​ដុល្លារ
១១.មហាសេដ្ឋី​​អាមេរិក​លោក Rob Walton រក​បាន ១២,១ ពាន់​លាន​ដុល្លារ
១០.មហាសេដ្ឋី​​អាមេរិក​លោកស្រី  Alice Walton រក​បាន ១២,២ ពាន់​លាន​ដុល្លារ

 

 

៩.មហាសេដ្ឋី​​អាមេរិក​លោក Jim Walton រក​បាន ១២,៤ ពាន់​លាន​ដុល្លារ
៨.មហាសេដ្ឋី​​ម៉ិកស៊ិក​លោក  Carlos Slim Helu រក​បាន ១២,៦ ពាន់​លាន​ដុល្លារ
៧.មហាសេដ្ឋី​​ចិន​លោកស្រី Yang Huiyan រក​បាន​ ១២,៩ ពាន់​លាន​ដុល្លារ
៦.មហាសេដ្ឋី​​អាមេរិក​លោក Mark Zuckerberg រក​បាន ១៥ ពាន់​លាន​ដុល្លារ
៥.មហាសេដ្ឋី​​ឥណ្ឌា​លោក Mukesh Ambani រក​បាន ១៦,៩ ពាន់​លាន​ដុល្លារ

 

 

៤.​មហាសេដ្ឋី​ចិន​លោក Hui Ka Yan រក​បាន ២០,១ ពាន់​លាន​ដុល្លារ
៣.មហាសេដ្ឋី​​ចិន​លោក Ma Huateng រក​បាន ២០,៤ ពាន់​លាន​ដុល្លារ
២.មហាសេដ្ឋី​​បារាំង​លោក Bernard Arnault រក​បាន ២០,៥ ពាន់​លាន​ដុល្លារ
១.មហាសេដ្ឋី​អាមេរិក​លោក Jeff Bezos រក​បាន ៣៩,២ ពាន់​លាន​ដុល្លារ៕

 

 

ប្រភព៖ businessinsider

X
5s