តោះមកមើលប្រវត្តិមហាសេដ្ឋីលំដាប់ពិភពលោកទាំង ១០រូប​



មានមហាសេដ្ឋីជាច្រើនរូបនៅលើពិភពលោកនេះ ប៉ុន្តែអ្នកមិនទាន់ដឹងអំពីប្រវត្តិរបស់ពួគគេនៅឡើយទេ។ តើពួកគេចាប់ផ្ដើមក្លាយជាមហាសេដ្ឋីដោយរបៀបណា? តើពួកគេមានប្រវត្តិសិក្សានៅទីណា? តើពួកគេចាប់ផ្ដើមមុខរបរឬការងារអ្វីមុនក្លាយជាសេដ្ឋី។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបខ្លីៗរបស់មហាសេដ្ឋីលំដាប់ពិភពលោកទាំង​១០រូប៖

 

១)​ លោក Jeff Bezos

 

 

លោក Jeff Bezos មានអាយុ ៥៤ឆ្នាំ ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និង Blue origin មានទ្រព្យសម្បត្តិសរុប ១៣១ ពាន់លាន់ដុល្លារអាមេរិក។

 

បន្ទាប់ពីធ្វើការជាចុងភៅក្នុងក្រុមហ៊ុន McDonald លោក Jeff Bezos បានដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនបង្កើតថ្មីមួយឈ្មោះថា Fitel ដោយរូបលោកនៅពេលនោះគឺជាបុគ្គលិកទី១១។ លោក Jeff ធ្វើការជាអ្នកសរសេរកូដ ក្រោយមកត្រូវបានគេតំឡើងតំណែងជាប្រធានផ្នែកអភិវឌ្ឍន៍និងជាប្រធានផ្នែកផ្ដល់សេវាកម្មអតិថិជន។

 

២)​ លោក Bill Gates

 

 

លោក Bill Gates មានអាយុ ៦៣ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាស្ថាបនិកមូនិធិប៊ីលនិងមេលីនដា (Bill and Melinda Gates Foundation)។ លោកមានទ្រព្យសម្បត្តិសរុប​ ៩១,៣ ពាន់លានដុល្លារអាមេរិក។

 

ក្នុងឆ្នាំ ១៩៧៥​ នៅពេលលោក Bill Gates មានអាយុ២០ឆ្នាំ លោកអាចអ្នកបង្កើតកម្មវិធីកុំព្យូទ័រហើយបានលក់ទៅឲ្យ MITS Altair ក្នុងតម្លៃ ៣ ០០០ដុល្លារ។ ក្រោយមកទៀត លោកបានចាកចេញពី​សកលវិទ្យាល័យ Harvard ហើយចាប់ផ្ដើមធ្វើឲ្យក្រុមហ៊ុន Microsoft។

 

៣)​ លោក Warren Buffett

 

 

លោក Warren Buffett មានអាយុ ៨៨ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន CEO Berkshire Hathaway។​ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុប ៨០,២ ពាន់លានដុល្លារអាមេរិក។

 

កាលលោក Buffett មានអាយុ ១១ឆ្នាំ លោកបានទិញមូលបត្រដំបូងបំផុត។ នៅពេលលោកមានអាយុ ១៦ឆ្នាំ​ លោកមានលុយក្នុងកុងធនាគារ ៥៣ ០០០ដុល្លារអាមេរិក ដោយសារតែការខិតខំរកស៊ីរាប់តាំងពីអ្នករើសគ្រាប់កូនគោល និងអ្នកប្រមូលតែម។ ក្រោយមកក្លាយជារត់ដាក់កាសែត The Washington Post រៀងរាល់ព្រឹក។

 

៤) លោក Bernard Arnault

 

 

 

លោក Bernard Arnault មានអាយុ ៦៩ឆ្នាំ ជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH។ លោកមានទ្រព្យសម្បត្តិសរុប ៦៨,១ ពាន់លានដុល្លារអាមេរិក។

 

បន្ទាប់ពីរៀនចប់ថ្នាក់សកលវិទ្យាល័យក្នុងឆ្នាំ ១៩៧១ លោកបានបន្តធ្វើអាជីវកម្មគ្រួសាររបស់ឪពុករបស់លោក Ferret Savinel។ ៥ឆ្នាំក្រោយមក លោកបានបញ្ចុះបញ្ចូលឪពុករបស់លោកឲ្យទិញអចលវត្ថុ ហើយក៏បានសាងសង់កន្លែងលំហែកាយ។ លោកបានប្ដូរឈ្មោះក្រុមហ៊ុនរបស់លោកទៅជា Ferinel ក្រោយមកបានក្លាយជានាយកប្រតិបត្តិក្នុងឆ្នាំ ១៩៧៧។

 

៥) លោក Amancio Ortega

 

 

លោក Amancio Ortega មានអាយុ ៨២ឆ្នាំ ជាស្ថាបនិក Inditex Fashion Group។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុប ៥៩,៤ ពាន់លានដុល្លារអាមេរិក។

 

នៅអាយុ ១៤ឆ្នាំ លោកឈប់រៀនហើយធ្វើការជាអ្នកចាក់អាវ។ ក្នុងឆ្នាំ ១៩៧២ លោក ជាមួយនឹងភរិយារបស់លោក បានបង្កើតក្រុមហ៊ុនមួយឈ្មោះ Confecciones Goa ដែលលក់ផលិតផលអាវស្ត្រី។ ក្នុងឆ្នាំ ១៩៧៥ លោក បានបង្កើតហាង Zara ក្នុងស្រុករបស់លោក ក្នុងប្រទេសអេស្ប៉ាញ។

 

៦) លោក Carlos Slim

 

 

លោក Carlos Skim មានអាយុ ៧៨ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ America Movil ។ លោកមានទ្រព្យសម្បត្តិសរុប ៥៦,៦ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។

 

លោក Carlos Slim បានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ផ្នែកសំណង់ស៊ីវីល។ ក្នុងឆ្នាំ ១៩៦០ លោកធ្វើការជាអ្នកជួញដូរមូលបត្រក្នុងប្រទេសម៉ិកស៊ិក ហើយត្រឹមអាយុ២៥ឆ្នាំ លោកមានទ្រព្យសម្បត្តិ ៤០០ ០០០ដុល្លារ ហើយលោកបានចាប់ផ្ដើមបើកក្រុមហ៊ុនជួញដូរមូលបត្រ ដែលមានឈ្មោះថា Inversora Bursatil។

 

៧) លោក Mark Zuckerberg

 

 

លោក Mark Zuckerberg មានអាយុ ៣៤ឆ្នាំ ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook។ លោកមានទ្រព្យសម្បត្តិសរុប ៥៤,៧ ពាន់លានដុល្លារអាមេរិក។

 

កាលនៅរៀនថ្នាក់មហាវិទ្យាល័យនៅសកលវិទ្យាល័យហាវឺដ លោក Mark Zuckerberg ធ្លាប់មានស្នាដៃបង្កើតកម្មវិធីជាច្រើន រហូតដល់មានការចាប់អារម្មណ៍ពីក្រុមហ៊ុន Microsoft ទៀតផង។ លោកបានចាប់ផ្ដើមបង្កើត Facebook ដែលដំបូងឈ្មោះថា Thefacebook នៅឆ្នាំ ២០០៤។

 

៧) លោក Larry Page

 

 

លោក Larry Page មានអាយុ ៤៥ឆ្នាំ ជាសហស្ថបនិកក្រុមហ៊ុន Google។ លោកមានទ្រព្យសម្បត្តិសរុប ៥២,៨ ពាន់លានដុល្លារ។

 

លោក Page បានជួបលោក Sergey Brin ខណៈពេលពួកគេទាំងពីរនាក់រៀនថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ Standford។ ក្នុងឆ្នាំ ១៩៩៥ រូបលោក បានចាប់ផ្ដើមធ្វើការលើម៉ាស៊ីនស្វែងរក (Search engine) ដែលហៅថា BackRup ហើយក្លាយជា Google។

 

៩) លោក Sergey Brin

 

 

លោក Sergey Brin មានអាយុ ៤៥ឆ្នាំ សហស្ថាបនិកក្រុមហ៊ុន Google ។ លោកមានទ្រព្យសម្បត្តិសរុប ៥១,៣ ពាន់លានដុល្លារ។

 

លោក Brin បានជួបលោក Larry Page នៅពេលពួកគេរៀនជាមួយគ្នា។ ក្នុងឆ្នាំ ១៩៩៥ អ្នកទាំងពីរនេះបានចាប់ផ្ដើមធ្វើការជាមួយគ្នាទៅលើគម្រោង BackRub ដោយក្រោយមកបានក្លាយជា Google។

 

១០) លោក Larry Ellison

 

 

លោក Larry Ellison មានអាយុ ៧៤ឆ្នាំ សហស្ថាបនិកនិងជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Oracle។ លោក មានទ្រព្យសម្បត្តិសរុប ៥០,៨ ពាន់លានដុល្លារអាមេរិក។

 

លោក Larry Ellison បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Illinois និងសកលវិទ្យាល័យ Chicago ក្នុងឆ្នាំ ១៩៦៦។ នៅពេលដែលលោកមានអាយុ ២២ឆ្នាំ លោកបានទៅធ្វើការនៅរដ្ឋកាលីហ្វញ៉ា ក្នុងក្រុមហ៊ុនអគ្គិសនី Ampex។ នៅទីនោះហើយ លោកបានបង្កើតគម្រោងមួយដើម្បីផ្ទុកទិន្នន័យឲ្យ CIA ហើយក្រោយមកលោកបានដាក់ឈ្មោះថា Oracle៕

 

ដោយ៖ លង់ វណ្ណៈ

X
5s