Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ​



កំពង់ចាម ៖ ការប្រកួតជម្រុះមណ្ឌលទី៧នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ នេះបានចាប់ផ្តើមបើកជាផ្លូវការហើយនៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាមដោយមានការចូល រួមពីក្រុមចំនួន៧៦ក្រុម ចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។ លោក ដួង សុចិត្រ តំណាងអោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី៧ហើយដែលក្រុមហ៊ុន ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យនេះក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពានរង្វាន់ ។ ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យហើយសង្ឃឹមថាកីឡាករប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។ លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី៥នៅទឹកដីខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៧០០ក្រុមនិងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។ សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌល កំពង់ចាមនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១,០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារ ក្រុមលេខ៤ទទួលបាន២០០ដុល្លារ។ ដោយឡែកក្រុមលេខ៥ លេខ៦ និងលេខ៧ មិនទទួលបានរង្វាន់នោះទេតែទទួលបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។ ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕
X
5s