វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា​



មធ្យោបាយភ្ជាប់ទំនាក់ទំនងដ៏រលូនរបស់ វ៉ាយប័រ (Viber) ទាំងតាមទូរស័ព្ទដៃ និង កុំព្យូទ័រ ផ្តល់ជូនក្រុមហ៊ុន ស្ថាប័ន និង អង្គការនានានូវមធ្យោបាយដ៏ល្អបំផុតសម្រាប់តភ្ជាប់ទំនាក់ទនងគ្នាអំពីការងារផ្ទៃក្នុងនិងការងារខាងក្រៅស្ថាប័នផងដែរ។ នេះគឺជាការអះអាងរបស់ក្រុមហ៊ុន រ៉ាឃូធែន វ៉ាយប័រ (Rakuten Viber) ដែលបានថ្លែងទៅកាន់ភ្ញៀវដែលបានចូលរួមពិធីផ្សព្វផ្សាយសេវា Viberសម្រាប់អាជីវកម្ម ឬ Viber for Business របស់ក្រុមហ៊ុន នៅឯអគារ រេនធ្រី (Raintree) ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២០ ខែកុម្ភៈ ២០១៩ ម្សិលមិញ។   កម្មវិធីភ្ជាប់ទំនាក់ទំនងរបស់Viberនេះ គឺមានអ្នកប្រើប្រាស់រហូតដល់ទៅជាង១ពាន់លាននាក់នៅទូទាំងពិភពលោក ហើយក្នុងនោះអ្នកប្រើប្រាស់នៅកម្ពុជាជិត២លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពី សេវាដ៏ងាយស្រួលនិងមានសុវត្ថិភាពរបស់ក្រុមហ៊ុន។ នេះបើយោងតាមប្រធានផ្នែកអភិវឌ្ឈន៍អាជីវកម្មរបស់ក្រុមហ៊ុនviber ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អានូបាវនេយ៉ា(Anubhav Nayyar)។ “ Viber ផ្តល់ជូននូវបទពិសោធន៍ភ្ជាប់ទំនាក់ទំនងដ៏មានសុវត្ថិភាពនិងសាកសមសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានបំណង់ចង់តភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងបុគ្គលិករបស់ពួកគាត់។ អនាគតនៃការតភ្ជាប់ទំនាក់ទំនងដើម្បីអាជីវកម្ម គឺចាប់ផ្តើមពីពេលនេះតទៅហើយ!” លោក នេយ៉ា ក៏បានគូសបព្ជាក់ផងដែរថា viber មានអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការរហូតដល់ទៅជាង៧លានដងឯណោះនៅក្នុងមួយនាទី។ កត្តានេះគូសបព្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីចំនុចខ្លាំងរបស់ Viber នៅលើផ្នែកអភិវឌ្ឈការតភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកប្រើប្រាស់ទាំងការប្រើប្រាស់សម្រាប់ការកំសាន្តនិងសម្រាប់ការងារផងដែរ។ លោក នេយ៉ា បានមានប្រសាសន៍បន្តទៀតថា៖ “Viber ងាយស្រួលប្រើ មានរូបស្ទីកក័រដ៏ច្នៃប្រឌិត និងមានមុខងារសហគមន៍ដែលផ្តល់អំណោយផលដល់ការជជែកគ្នាជាក្រុមក៏ដូចជាមុខងារឆ្លើយតបសារដ៏មានប្រសិទ្ធភាពសម្រាប់ជួយឱ្យក្រុមហ៊ុនទាំងឡាយអាចឆ្លើយតបរាល់សំណួរទាំងអស់របស់អតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះViber គឺជាជម្រើសដ៏សាកសម សម្រាប់ការតភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់លោកអ្នក។” ការដែលកម្ពុជាមានអ្នកប្រើទូរស័ព្ទឆ្លាតវៃយ៉ាងច្រើន និងមានសេវាអ៊ីនធើណេតដ៏លឿនក្នុងតម្លៃសមរម្យដូចសព្ទថ្ងៃនេះ គឺពិតជាមានអំណោយផលណាស់សម្រាប់ជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ ពីសេវាភ្ជាប់ទំនាក់ទំនងដូចជា វ៉ាយប័រនេះ។ នេះបើយោងតាម លោក យ៉ូហាន ប្រ៊ីនសូលា (Yohan Brizolier) ប្រធានផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុនQED ដែលជាក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈ និងទីផ្សារឌីជីថលនៅកម្ពុជា។ លោក យ៉ូហាន ក៏បានបន្ថែមផងដែរថា៖ “ប្រព័ន្ធតភ្ជាប់ទំនាក់ទនងបែបឌីជីថលដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃ មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេហើយក៏ពិបាកប្រើដែរ។ តែមានមធ្យោបាយជាច្រើនដែលគេអាចធ្វើបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធនេះ។ ហើយកម្មវិធីViber សម្រាប់អាជីវកម្ម ហាក់ដូចជាផ្តល់ដំណោះស្រាយដ៏ល្អឥតខ្ចោះតែម្តងចំពោះបញ្ហានេះព្រោះកម្មវិធីនេះអនុញ្ញាតឱ្យគេអាចជជែកគ្នាលេង ផ្ញើឯកសារឱ្យគ្នាទៅវិញទៅមក និងកត់ចំណាំព្រឹត្តិការណ៍និង កម្មវិធីផ្សេងៗ តាមទូរស័ព្ទដៃ ឬកុំព្យូទ័រប្រកបដោយសុវត្ថិភាពខ្ពស់នៅក្នុងApp តែមួយតែម្តង។ ខ្ញុំនឹងរង់ចាំមើលថាតើការខិតខំរបស់ក្រុមហ៊ុនViber លើការងារបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធតភ្ជាប់ទំនាក់ទំនងនៅកម្ពុជានេះនឹងនាំឱ្យមានការផ្លាស់ប្តូរដ៏វិជ្ជមានអ្វីខ្លះនៅក្នុងវិស័យមួយនេះ។” អំពីក្រុមហ៊ុន Rakuten Viber ក្រុមហ៊ុន Rakuten Viber ជួយតភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិង មនុស្សមិនថាពួកគាត់ជានរណា ឬមកពីណានោះទេ។ អ្នកប្រើប្រាស់ដ៏ស្មោះស្ម័គ្រនៅទូទាំងពិភពលោករបស់យើងអាចប្រើប្រាស់មុខងារជាច្រើនដូចជាការជជែកគ្នាមួយទល់នឹងមួយ ការតេជាវីដេអូ ការផ្ញើសារជាក្រុមការទទួលបានដំណឹងថ្មីៗ និងការជជែកកំសាន្តជាមួយក្រុមហ៊ុន និងសិល្បៈករដែលពួកគាត់ចូលចិត្ត។ ពួកយើងតែងធានាឱ្យបានថា អ្នកប្រើប្រាស់របស់យើងទទួលបានបរិយាកាសដ៏មានសុវត្ថិភាព និងសេរីភាពសម្រាប់ចែករំលែកអារម្មណ៍របស់ពួកគាត់។ ក្រុមហ៊ុន Rakuten Viber គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងសេវាហិរញ្ញវត្ថុផ្សេងៗ។ Rakuten Viber គឺជាបណ្តាញទំនាក់ទនងផ្លូវការរបស់ក្លឹបបាល់ទាត់ Barcelona និងជាដៃគូកម្មវិធីផ្ញើសារ និងតេរហ័សផ្លូវការរបស់ក្រុមបាល់បោះ Golden State Warriors។ ចូលរួមជាមួយViber នៅថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍តភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត នៅក្នុងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈអាសយដ្ឋាន [email protected]
X
5s