អូហូ​! Huawei បញ្ចេញកាណុងធំ ស្មាតហ្វូនបត់បានជាមួយបច្ចេកវិទ្យា 5G!​



ភ្នំពេញ ថ្ងៃទី​​ 25 កុម្ភះ ឆ្នាំ 2019 ៖​​ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្នុងកម្មវិធីសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ នៅ ទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅទីក្រុងវ៉ាស៊ីនតោនដែលព្យាយាម​​រារាំងបច្ចេកវិទ្យា 5G របស់ខ្លួន ។ ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកចូលរួមយ៉ាងខ្លាំងក្នុងសន្និសីទទូរស័ព្ទពិភពលោកនេះ។ Huawei Mate X មានតម្លៃ $2,600​ ហើយអេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅដែលយើងនៅតែអាចមើលបាននៅពេលដែលនៅបិទដែលឡួយជាង Galaxy Fold របស់ Samsung។ គួររំលឹកផងដែរថា អាមេរិចបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំង​ដោយបានចោទប្រកាន់ថា​ Huaweiបានប្រើឧបករណ៍បច្ចេកវិទ្យា​របស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់ប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះ​អាមេរិចក៏អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួន កុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ។ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខពីរក្នុងពិភពលោកនិងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទឈានមុខក្នុងពិភពលោក បានបដិសេធនិងច្រានចោលការចោទប្រកាន់ទាំងស្រុងម្តងហើយ​ម្តងទៀត ថាខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យា​របស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសនាមួយឡើយ។ ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់អាមេរិច។​ ក្នុងបទសម្ភាសជាមួយនិង BBC លោក​ Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បានលើកឡើងថា​អាមេរិចគ្មានផ្លូវអាចវាយបំបាក់យើងបានទេ។ ពិភពលោកពិតជាត្រូវការ Huawei។ ការដាក់សម្ពាធនេះ​នឹងធ្វើឲ្យយើងកាន់តែខ្លាំងនិងកាន់តែខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យផលិតផល និងសេវារបស់យើងកាន់តែល្អជាងមុន។ ប្រសិនបើយើងមិនអាចដំណើរការអាជីវកម្មនៅប្រទេសលោកខាងលិច យើងនៅតែដំណើរការបាននៅខាងកើត។ ប្រសិនបើប្រទេសលោកខាងជើងមិនស្វាគមន៍ទេយើងនៅមានប្រទេសនៅលោកខាងត្បូងដែរ។ រីឯលោក Guo Ping នាយកផ្នែក Rotating របស់ក្រុមហ៊ុន​ Huaweiបានលើកឡើងក្នុងការពិភាក្សារតុមូលជាមួយសារព័ត៍មានកាលពីថ្ងៃ អាទិត្យនៅទីក្រុង Barcelona ថា លោកនៅតែមិនយល់សោះហេតុអ្វីបានជាប្រទេសមហាអំណាចមួយនេះព្យាយាមវាយប្រហារនិងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើបច្ចេកវិទ្យាឈានមុខរបស់ Huawei។ លោកបានបន្ថែមទៀតថា​ Huawei តែងតែគោរពតាមច្បាប់អាជីវកម្មរបស់ប្រទេសចិន និងប្រទេសនិមួយៗ ដែលធ្វើអាជីវកម្ម ដូច្នេះ Huawei មិនដែរនិងមិនអាចធ្វើអ្វីមួយដែលផ្ទុយពីច្បាប់របស់ប្រទេសណាមួយបានឡើយ។​ បច្ចេកវិទ្យា 5G ឈានមុខរបស់ Huawei បានដាក់ឲ្យដំណើរការមុនគូរប្រកួតរបសខ្លួនដូចជា Sweden's Ericsson ឫ Finland's Nokia​ បានមុនរហូតដល់ 12 ខែ។ គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី​ 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(​​ Forbes World’s Most Valuable Brands)​ និងស្ថិតនៅលេខរៀងទី 12​ ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand PR article value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ 2018។ ទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសម្ពោធកាលពីយប់មិញ https://www.facebook.com/huaweimobile/videos/416140209216689/UzpfSTQxODA0MTAzMTYzMzY0ODoxODM5NDUwMjEyODI2MDQ5/
X
5s