សម្ភារកុមារចូលរៀនជាង៣៥០កាដូ នឹងផ្ដល់ជូនដល់កុមារតូចៗ នាចុងខែមីនានេះ ក្នុងពិព័រណ៍សាលាអន្តរជាតិលើកទី២!​



នាចុងខែមីនា ថ្ងៃទី៣០-៣១ នេះ ពិព័រណ៍សាលាអន្ដរជាតិនឹងធ្វើឡើងជាលើកទី២ ដែលមានការចូលរួមពីសាលាអន្ដរជាតិល្បីៗរួមគ្នាតាំងបង្ហាញ ចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា ផ្ដល់ជូនកម្មវិធីពិសេសៗ និងការបញ្ចុះតម្លៃសម្រាប់រដូវកាលថ្មីជាច្រើនដល់មាតាបិតា នៅផ្សារទំនើបអ៊ីអន ចាប់ពីម៉ោង១០ព្រឹក ដល់ ៨យប់។   ជាមួយនឹងពិព័រណ៍សាលាអន្ដរជាតិឆ្នាំថ្មីនេះ នឹងមានការផ្ដល់ជូនពិសេសពីកម្មវិធី “Back to School Promotion” ដែលមានការផ្ដល់ជូនសម្ភារសិក្សាសរុបជាង ៣៥០កាដូមានដូចជា កាបូបសិក្សា ដបទឹក ប្រអប់បាយ សៀវភៅ ខ្មៅដៃ ក្ដារខៀន ប្រអប់ប៊ិច តុសិក្សា កូល័រផាត់ពណ៌ សម្លៀកបំពាក់ ល្បែងផ្គុំរូប និងឈុតសម្ភារសិក្សា ជាច្រើនប្រភេទទៀត ទៅកាន់ប្អូនៗកុមារដែលនឹងត្រៀមសម្រាប់ការចូលរៀនបើកបវេសនកាលថ្មី។ មាតាបិតានឹងទទួលបានកាដូដ៏ពិសេសៗខាងលើនេះសម្រាប់កូនៗជាទីស្រលាញ់របស់អ្នក ដោយគ្រាន់តែធ្វើការចុះឈ្មោះទុកជាមុនជាមួយកម្មវិធី “Back to School Promotion” ដែលមាននៅលើទំព័រហ្វេសប៊ុក “Anussa Events” តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេល២ថ្ងៃនេះ នឹងមានការប្រកួតសម្រាប់កុមារដើម្បីប្រលងសមត្ថភាព និងទេពកោសល្យរបស់ពួកគេជាមួយនឹងឱកាសទទួលបានរង្វាន់ជាច្រើនដូចជា អាហារូបករណ៍សិក្សានៅសាលា ACE កាបូបស្ពាយ ដបទឹក ល្បែងផ្គុំរូប សៀវភៅសិក្សាជាដើម។ មាតាបិតាទាំងអស់អាចធ្វើការចុះឈ្មោះកូនៗទុកជាមុនជាមួយការប្រកួតកម្សាន្ដៗរួមមាន ការប្រកួតសង់ Lego ផ្គុំ Tangram គិតលេខ ប្រកបអក្សរ សរសេរតាមអាន គូររូប ផាត់ពណ៌ ច្រៀង និងរាំផងដែរ។ ទន្ទឹមនឹងនោះ សាលាACE ក៏មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការធ្វីតេស្ដកម្រិតភាសាបរទេសដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមក្នុងពិព័រណ៍សាលាអន្ដរជាតិនេះថែមទៀតផង។ អ្វីដែលកាន់តែពិសេស មាតាបិតាអាចចំណាយពេលនាចុងសប្តាហ៍សម្រាប់ពិព័រណ៍នេះ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាអប់រំពីសាលាអន្ដរជាតិល្អៗសម្រាប់កូនៗជាទីស្រលាញ់របស់អ្នកដែលមានកម្រិតសិក្សាចាប់ពីថ្នាក់ត្រៀមចូលមត្តេយ្យ (សម្រាប់កុមារអាយុ២ទៅ៣ឆ្នាំ) មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ភាសាបរទេស កម្មវិធីសិក្សាបន្ថែមផ្សេងៗ។ ពិព័រណ៍សាលារៀនអន្តរជាតិ ជាវេទិកាសម្រាប់មាតាបិតាស្វែងរកសាលារៀនល្អបំផុតសម្រាប់ការសិក្សា និងការរីកចម្រើនរបស់កូនៗ ដែលលោកអ្នកអាចទទួលបានព័ត៌មានជាច្រើនពីការប្រឹក្សាយោបល់ ការសាកសួរពីការសេវាកម្ម តម្លៃសិក្សា និងការកក់ដំណើរទស្សនកិច្ចជាមួយសាលាដែលអ្នកពេញចិត្ដផងដែរ។ កម្មវិធីនេះរៀបចំឡើងដោយអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង សាលាACE សហការឧបត្ថម្ភដោយសាលាអន្តរជាតិH&K ដៃគូទីតាំងដោយផ្សារទំនើបអ៊ីអន ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 230 140 ឬ ទំព័រហ្វេសប៊ុក Anussa Events។ Facebook Page: https://www.facebook.com/AnussaEventPlanner/ Event Page: https://www.facebook.com/events/414638015955855/

X
5s