វគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសរបស់ស្រាបៀអាន់ឆ័រប្រចាំខេត្តកំពង់ស្ពឺ​



កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តកំពង់ស្ពឺនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២បានធ្វើប្រកួតប្រជែងដើម្បីដណ្តើមកៅអីឈានចូលក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ប្រទេសជប៉ុនដើម្បីឈានរកទៅជើងឯកពិភពលោក។ ការប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណដីឡូរ៍ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតក្តៅគគុកតែម្តងសម្រាប់ក្រុមនីមួយៗគ្រាន់តែចូលទីលានភ្លាម កីឡាករនៃក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះ។ ក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។ ពិសាដោយការទទួលខុសត្រូវ៕
X
5s