តើអ្វីទៅជា GENIUS Tables Cambodia ?​



GENIUS Tables Cambodia គឺជាកម្មវិធីថ្មីមួយបានបង្កើតឡើងដោយក្រុមយុវជនមួយក្រុមដែលបានសហការគ្នាបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងអាជីពការងារក្នុងសង្គម។ ក្នុងនោះផងដែរ កម្មវិធីមួយនេះ មានការចែករំលែក ការស្តាប់ និងកិច្ចពិភាក្សារវាង សិស្សច្បង ជាមួយប្អូនជំនាន់ក្រោយ ក្រោមប្រធាន បទ “ការសិក្សា និងអាជីពការងារដ៏ធំប្រចាំឆ្នាំ”។ ដើម្បីរួមចំណែកដ៏ធំ ចំពោះសង្គមជាតិយើង ក្នុងនោះយើងបានអញ្ជើញវាគ្មិនចំនួន ១០០០នាក់ចូលរួម ដែលមកពីស្ថាប័នធំៗមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសិស្សានុសិស្សដែលជាសិស្សឆ្នើមប្រចាំឆ្នាំ ទូទាំងប្រទេស ដែលនឹងមកចែករំលែកបទពិសោធន៍ជីវិតជោគជ័យក្នុងវិស័យសិក្សា និងអាជីពការងារ។ លើសពីនេះទៅទៀត GENIUS Tables Cambodia ក៏បង្កើតឡើងអោយមាននូវការតាំងពិព័រណ៌ខ្នាតធំមួយ ដែលចូលរួមតាំងបង្ហាញពីឱកាសការងារ ព្រមទាំងឱកាសទទួលបានអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ថែមទាំងការតាំងបង្ហាញអំពី ផលិតផលនានា មកពីស្ថាប័ន និងក្រុមហ៊ុនរោងចក្រជាច្រើនក្នុងស្រុក។ ចំពោះវេលាចុងក្រោយនៃកម្មវិធីនេះ ក៏នឹងមានការសំដែង ឈុតឆាកដ៏ធំមួយដែលពិសេសប្លែកមិនធ្លាប់មានពីមុនមក។ តើអ្នកទាំងអស់គ្នាចង់ដឹងពីការសម្តែងនោះជាអ្វីទេ? តោះតាមដានជាមួយពួកយើងទាំងអស់គ្នាក្នុងកម្មវិធី GENIUS Tables Cambodia។ ដើម្បីស្រាយចម្ងល់ ទាក់ទងនឹងកម្មវិធី តោះជួបគ្នាថ្ងៃកម្មវិធី ដែលប្រារព្ធឡើងនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៩ ទីតាំងនៅ The Premier Centre Sen Sok ៕
X
5s