តើ GDP គឺជាអ្វី?​




ផលិត​ផល​ក្នុង​ស្រុក​សរុប
(GDP) ​គឺជា​ការវាស់ស្ទង់តម្លៃ​​រូ​បិយ​វត្ថុ​រាល់​ទំនិញ​និង​សេវាកម្មដែលផលិតក្នុងរយៈពេលកំណត់ណាមួយ​នៅ​ក្នុង​ប្រទេស​ដែល​បាន​ផលិត​ក្នុង​ពេល​កំណត់​ណាមួយ​ជាក់​លាក់។.. ជាទូទៅត្រូវ​បាន​គេ​គណនា​ជា​ប្រចាំ​ឆ្នាំ វាក៏​អាច​គណនា​ប្រចាំ​ត្រី​មាស​ផង​ដែរ។

.. វាត្រូវ​បាន​គេ​គិត​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ឯកជន សាធារណៈ ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ ការ​វិនិយោគ​ សន្និធិ​ឯក​ជន ការ​ចំណាយ​លើ​ការសាង​សង់ និង​ជញ្ជីង​ពាណិជ្ជកម្ម​បរទេស (ការ​នាំ​ចេញ ត្រូវ​បាន​បូក​បញ្ចូល ឯការ​នាំ​ចូល​ត្រូវ​បានដក​ចេញ)។ ជាធម្មតា .. គឺ​ជាការ​វាស់​វែង​ទូលំទូលាយ​​សូវ​សកម្ម​ភាព​សេដ្ឋកិច្ច​ជាតិ​ជារួម​ ដែល​វាអាច​ផ្ទុយ​ពី​ ផលិត​ផល​ក្នុង​ជាតិ​សរុប GNP ដែល​ធ្វើ​ការ​វាស់​វែង​ទៅ​លើការផលិត​សរុប​នៃរបស់​ជាតិ​ ដោយ​រួម​បញ្ចូល​ទាំង​ប្រជាជន​ដែល​កំពុង​រស់​នៅ​បរទេស ខណៈដែលមិន​គិត​ពី​​ការ​ផលិ​តក្នុង​ស្រុក​ដោយ​ជន​បរទេស​។

* សារៈ​សំខាន់​នៃ ផ..
ជំនួញ​នានាមួយ​ចំនួន​​ក៏​ប្រើ​ប្រាស់​ .. ជាជំនួយ​នៃ​ការ​សម្រេច​ចិត្ត​ថា​ តើ​ត្រូវ​ចំណាយ​យ៉ាង​ណា ឬភ្ជាប់​ទំនាក់​ទំនង​យ៉ាងរវាងផលិត​ផល​របស់​គេទៅ​សកម្ម​ភាពជំនួញដទៃទៀត។ វិ​និយោគិន​ក៏​មើលឃើញ​ថា .. គឺបាន​ផ្តល់​នូវ​ទម្រង់​មួយ​នៃ​ការ​សម្រេច​ចិត្ត​វិនិ​យោគ។

១) ការ​កំណត់​ផ..
មាន​ ៣ វិធី​សាស្រ្ត​ក្នុង​ការ​កំណត់ ផ..ស ដូច​ខាងក្រោម​នេះ៖

ក) ផ..ស ផ្អែក​ទៅលើ​ការ​ចំណាយ

វិធី​សាស្រ្ត​ចំណាយ​នេះគឺជា​វិធី​សាស្រ្ត​ធម្ម​តា​មួយ​ ដែល​គណនា​លើ​ទឹក​ប្រាក់​ចំណាយ​ដោយ​ក្រុម​ផ្សេង​ៗគ្នា​ដែល​បាន​ចូល​រួម​ក្នុង​សេដ្ឋកិច្ច​។ ឧ​ទាហរណ៍ អ្នក​ប្រើ​ប្រាស់​ចណាយ​លើ​ការ​ទិញ​ទំនិញ​ ឬ​សេវាកម្ម​ផ្សេងៗ ហើយ​សម្រាប់​ជំនួញ​ចំណាយ​ប្រាក់​របស់​ពួកគេ​ទៅ​លើ​​ការវិនិយោគ​ (ដូចជា​ការ​ទិញ​ម៉ាស៊ីន ឬ​ដាក់​ទុន​ពង្រីក​ជំនួញជា​ដើម)​ ខណៈ​ដែល​រដ្ឋាភិបាល​ក៏​បាន​ចំនាយ​ប្រាក់​ទាំង​នោះ​ដែរ។ សកម្ម​ភាព​ទាំង​អស់​នេះជា​ការចូល​រួម​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​មួយ។ បន្ថែមពី​នេះទៀត ទំនិញ​និង​សេវាកម្ម​មួយ​ចំនួន​ដែល​ប្រទេស​មួយ​បាន​ផលិត​ដើម្បី​នាំ​ចេញសុទ្ធ ​ផលិតផល​និង​ទំនិញ​ មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ក្នុង​ស្រុកគឺ​ជាការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ហើយការគណនា​ ..​ ដូចជា​គណនីសម្រាប់​នាំ​ចេញ​និង​នាំ​ចូល។

វិធី​សាស្ត្រនេះ​សំខាន់​ក្នុង​ការ​វាស់​វែង​នូវ​ចំនួន​សរុប​គ្រប់​យ៉ាង ​នៅក្នុង​ការ​អភិវឌ្ឍ​ផលិត​ផល​សម្រេច​ដើម្បី​លក់​។ ​ផ.. ប្រទេស​មួយ​អាចគណនា​ដោយ​ប្រើ​ប្រាស់​រូបមន្តដូច​ខាងក្រោម​នេះ៖ GDP= C + G + I + NX ដោយ C ស្មើ​នឹង ​ចំនួន​ប្រើ​ប្រាស់​របស់​ឯក​ជន​ទាំង​អស់ចំនួន​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់ នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​មួយ។ G គឺជា​ សរុប​ការចំណាយ​របស់​រដ្ឋាភិបាល ខណៈដែល I គឺជា សរុប​នៃ​ការ​វិនិយោគ​របស់​ប្រទេស រូម​ទាំង ការចំណាយ​មូល​ធន​ អាជីវកម្ម​ និង NX គឺជា ការ​នាំ​ចេញ​សុទ្ធ​របស់​ជាតិទាំង​អស់ ដោយ​យក ការនាំ​ចេញដក​ការ​នាំ​ចូល ( NX= Exports - Imports)។

ខ) ផ..ស ផ្អែក​លើ​ផលិត​កម្ម​

     វិធី​សាស្ត្រ​ផលិត​កម្ម​ វា​ដូចជា​ការ​បំ​រុង​ទៅ​លើ​វិធី​សាស្ត្រ​ចំណាយ។ ជំនួ​សឲ្យ​ការ​វាស់​វែងទាំង​ស្រុង​លើ​តម្លៃធាតុ​ចូល​ដែល​ចិញ្ចឹម​ដល់​សកម្មភាព​សេដ្ឋ​កិច្ច វិធី​សាស្ត្រ​ផលិត​កម្ម​នេះ​ធ្វើ​ការ​ប៉ាន់ស្មាន​នូវ​តម្លៃសរុប​នៃ​ធាតុ​ចេញក្នុង​​សេដ្ឋ​កិច្ច កាត់​បន្ថយ​ថ្លៃ​ចំនាយនៃទំនិញ​មធ្យមដែល​បាន​ប្រើ​ប្រាស់ក្នុង​ដំណើរ​ការដូចជា​វត្ថុធាតុ​​ឬសេវាកម្ម។ នៅពេលណាដែល​គម្រោង​ចំណាយ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​​លើសនៃ​តម្លៃ​មធ្យម ​ផលិត​កម្ម​​នឹង​មើល​បក​ក្រោយ​វិញ​ពី​ផល​ប្រយោជន៍ស្ថានភាព​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​។

 គ) ផ..ស ផ្អែក​លើចំនូល

     វិធី​សាស្ត្រ​ចំនូល​ដើម្បី​គណនា​ទៅ​លើ​ .. នេះគឺ​ផ្អែក​លើ​ភាព​ពិត​នៃ​គណនេយ្យដែល​រាល់​ការ​ចំណាយ​ទាំង​អស់​អស់​នៅក្នុងសេដ្ឋ​កិច្ច​​គួរ​តែ​ស្មើរ​នឹង​ចំនូល​សរុបដែល​បាន​បង្កើត​ដោយ​ផលិត​កម្ម​ទំនិញនិង​សេវាកម្មក្នុ​ង​សេដ្ឋ​កិច្ច។​ វា​ក៏​បាន​សន្មត់​ផង​ដែរ​ថា​មាន​បួន​កត្តា​សំខាន់ៗ​នៃ​ផលិត​កម្មក្នុង​សេដ្ឋកិច្ច​ ហើយ​ចំនូល​ទាំង​អស់​ត្រូវ​បាន​ទៅ​មួយ​ផ្នែក​នៃ​ប្រភព​ទាំង​បួន​នោះ។​ ដូច្នេះ​ដោយ​ការ​បន្ថែម​រាល់​ប្រភព​ទាំង​អស់​បញ្ចូល​គ្នា គេអាច​ប៉ាន់​ស្មាន​យ៉ាង​ឆាប់​នូវ​តម្លៃ​សរុប​នៃ​ផលិត​ភាព​ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ក្នុង​រយៈពេល​មួយ។ បន្ទាប់​មក​ត្រូវ​មាន​ការ​កែ​តម្រូវ​ដើម្បីបង្កើត​បានជា​ពន្ធ រំលោះ និង​កត្តា​ចំណាយ​បរទេស។ ពិចារណាថា​ផ្នែក​នៃ​ចំណាយ​គឺ​ជា​ចំនូល ហើយ​ការ​ដែល​អ្នកចំណាយក៏​ជា​ផ្នែក​មួយ​នៃ​ចំនូល​របស់​អ្នក​ដទៃ​​​ ដូច្នេះវិធី​សាស្រ្ត​គណនា​ .. ​គឺជា​អ្វី​ដែល​នៅ​ចន្លោះ​វិធី​សាស្រ្ត​ពីរ​ដែល​​បាន​បញ្ជាក់​នោះ​គឺ ផ្អែក​លើ​សរុប​នៃ​ចំនូល​ជាតិ។ ចំនូល​ដែលបានមក​ពី​គ្រប់​ផលិតកម្ម​នៅ​ក្នុង​រង្វង់​សេដ្ឋកិច្ចរួមមា​ន​ ការ​ចំណាយ​លើ​ថ្លៃ​ឈ្នួល​កម្ម​ករ ថ្លៃ​ជួល​ដី​ ដើម​ទុន​បង្វិ​ល​ដែល​មា​លក្ខណៈជា​ការ​ប្រាក់​ ក៏​ដូច​ប្រាក់​ចំនេញ​របស់​សហគ្រាស។ ប្រាក់​ចំនេញ​សហគ្រាស​នេះ​អាច​យកទៅ​វិ​និយោគ​លើអាជីកម្ម​របស់​ខ្លួន​បន្ត ឬអាច​យក​ទៅ​វិ​និយោគ​លើ​អាជីវកម្ម​ផ្សេង​បន្ថែម​ទៀត។ ការ​បង្កើត​នូវ​ចំនូលជាតិ​ទាំង​នេះ​ ត្រូវ​បាន​ប្រើ​ជា​សូច​នា​ករពីរ​សំរាប់​បញ្ជាក់​ពីផលិត​ភាព និង​បញ្ជាក់​ពី​ការ​ចំណាយ​​។

) ផ..សពិត (Real GDP) និង ផ..ស តែ​នាម (Nominal GDP)

      Nominal GDP គឺជា​តម្លៃ​ផលិតផលសរុប​ផលិត​ក្នុង​សេដ្ឋ​កិច្ច​មួយដោយគណនាជាមួយ​ថ្លៃ​ក្នុងអំឡុង​ពេល​នៃ​ការ​ផលិត។

      Real GDP គឺ​តម្លៃ​ផលិតផល​សរុប​ដែល​បាន​ផលិត​ក្នុង​សេដ្ឋ​កិច្ច​​មួយ ដោយគណនា​តាម​ថ្លៃ​ក្នុង​ឆ្នាំមូល​ដ្ឋាន​ណាមួយ។​

      .. តែ​នាម​ ជាទូទៅ​ខ្ពស់​ជាង .. ពិតព្រោះ​អតិផរណា​ជាធម្ម​តាវាជាតួ​លេខ​វិជ្ជ​មាន​។ .. តែ​នាម ត្រូវ​បាន​ប្រើ​នៅពេលធ្វើ​ការ​ប្រៀប​ធៀបត្រី​មាស​ផ្សេង​គ្នា​នៃ​ធាតុ​ចេញ​នៅ​ក្នុងដូចគ្នា។ នៅ​ពេល​ប្រៀប​ធៀប​ .. នៅ​ក្នុង​ឆ្នាំ​ពីរឬ​ច្រើន ​​​ គេ .. ពិត​ព្រោះ​ដើម្បី​បំបាត់​នូវ​ផល​ប៉ះពាល់​នៃ​អតិ​ផរណាការ​ប្រៀប​ធៀប​សម្រាប់​ឆ្នាំ​ផ្សេង​គ្នា​គឺ​ផ្តោត​ទៅ​លើ​តែ​បរិ​មាណ​ឬចំនួន (Volume)។

      Real GDP ត្រូវ​បា​ន​គណនា​ដោយ​ប្រើ​ បរិត្ត​ផរណានៃ​ ផ.. (GDP price deflator)  ដោយ​មាន​ភាព​ខុសគ្នា​រវាង​ថ្លៃ​នៃ​ឆ្នាំ​បច្ចុប្បន្ន និង​ឆ្នាំមូល​ដ្ឋាន។ ឧទាហរណ៍ បើ​តម្លៃ​ផ្កាគឺ​៥%​នៃ​ឆ្នាំ​មូល​ដ្ឋាន​ បរិត្ត​ផរណា​គួរ​តែស្មើរ ១.០៥ ហើយ Nominal GDP គឺ​ត្រូវ​ចែក​ជាមួយ​បរិត្ត​ផរណា អ្វី​ដែល​ទទួល​បាន​គឺជា  Real GDP។ ជារួម​  Real GDP គឺជា​សន្ទស្សន៍ល្អប្រសើរសម្រាប់​ចំនូល​ជាតិ​រយៈពេល​វែង។

៣) ហេតុ​អ្វី ផ..ស មាន​ការ​ប្រែប្រួល?

.. ប្រែប្រួល​ដោយ​សារ​តែ​វដ្ត​អាជីវកម្ម។ នៅ​ពេល​សេដ្ឋ​កិច្ច​រីក​ចម្រើន​ហើយ​ .. កើន​ឡើង វា​មក​ដល់​ចំនុច​មួយ​ដែល​អតិ​ផរណា​មាន​សម្ពាធ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ វាឈាន​​ដល់​ការប្រើ​ប្រាស់ស្ទើរ​ពេញលេញ​​នៃ​កំលាំង​ពល​កម្ម​និង​ផលិតភាព​។ នេះជា​ហេតុ​នាំ​ឲ្យ​ធនាគារ​កណ្តាល​ចាប់​ផ្តើម​រឹត​បន្តឹង​គោល​នយោបាយ​រូបិយ​វត្ថុដើម្បីបន្ថយ​កំដៅសេដ្ឋកិច្ច​និង​បង្ក្រាប​អតិផរណា។

នៅពេល​ដែល​អត្រា​ការ​ប្រាក់​កើន​ឡើង​ ក្រុម​ហ៊ុននិង​អ្នក​ប្រើ​ប្រាស់​កាត់​បន្ថយ​ការ​ចំណាយរបស់​ពួកគេ​ ហើយ​សេដ្ឋកិច្ច​នឹង​រីក​ចម្រើន​យឺត តម្រូវ​ការ​ចាប់​ផ្តើម​ធ្លាក់​ចុះ​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ហ៊ុន​កាត់​បន្ថយចំនួន​​បុគ្គ​លិក​ ដែល​វា​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់និង​តម្រូវ​ការ​។ ដើម្បី​បំបែក​វដ្ត​ដ៏អាក្រក់​មួយ​នេះ ធនាគារកណ្តាល​បានធ្វើ​ឲ្យ​ថយ​ចុះ​នូវ​គោល​នយោបាយ​រូបិយ​វត្ថុ ដើម្បី​ជំរុញ​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ និង​ធនិកម្មភាព​រហូត​ដល់​សេដ្ឋកិច្ច​អាច​រីក​លូត​លាស់​ឡើង​វិញ​។​​ តែ​ទោះ​ជា​យ៉ាង​ណា​វដ្ត​នេះ​នឹង​បន្តកើត​មាន​ម្តង​ហើយ​ម្តង​ទៀត​។

ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​គឺជា​សមាស​ភាគ​ធំ​បំផុត​ក្នុង​សេដ្ឋកិច្ច។ ទំនុក​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន។ កម្រិត​ទុក​ចិត្ត​កាន់​តែ​ខ្ពស់​វា​បង្ហាញ​ថា​អ្នក​ប្រើ​ប្រាស់​នឹង​ធ្វើ​ការ​ចំណាយ​យ៉ាង​ពិត​ប្រាកដ តែ​បើ​អ្នក​ប្រើ​ប្រាស់​បាត់​បង់​ទំនុក​ចិត្ត​គឺ​គ្មាន​សង្ឃឹម​ឡើយ​ដែល​គាត់​នឹង​ចំណាយ។ ការ​វិនិយោគអាជីវកម្ម​គឺជា​សមាសភាគ​សំខាន់​នៃ .. នៅពេល​ដែលសមត្ថភាព​នៃ​ផលិតភាព​កើនឡើង​ និង​បង្កើន​ការ​ងារ។ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ជា​ការ​សន្មត់​សមាសភាគ​យ៉ាង​សំខាន់​សម្រាប់​ .. នៅពេល​មានការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​នូវ​ការ​ចំណាយរបស់អ្នក​ប្រើ​ប្រាស់ និង​ការ​វិនិយោគ​អាជីវកម្ម​បន្ទាប់ពី​មាន​វិបត្ត​សេដ្ឋ​កិច្ច៕

ដោយ៖ យ៉ា​យ៉ា